
TNAOT News
· 01-27
គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីចិន បច្ចុប្បន្នសម្រេចបានប្រមាណ៤៨% ហើយ
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
6229
វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨% ហើយបើគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖ ប្រជាកសិករចំនួន ២៥,០០០គ្រួសារ ស្មើនឹង ៨៥,៣០០នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។, ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១,៣២៣ ហិកតា។ និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ភាគរយ និងអាចបង្កើនទិន្នផល ១៨៣,៨០០តោន/ប្រចាំឆ្នាំ។
ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២,៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (15)
មិត្ត1000333239
· 08-16
បានចូលរួម
0972997016
· 02-28
បាទ
VannaRea
· 01-30
បានចូលរួម
Kaកូដណែនាំ255531
· 01-29
បានចូលរួម
ThoPich168
· 01-28
បានចូលរួម
FANCR7
· 01-28
បានចូលរួម
ស្ដាប់ភ្លេង
· 01-28
បានចូលរួម
Moniraingsey Chhun
· 01-27
បានចូលរួម
Kong DA Neth
· 01-27
បានចូលរួម
darong phone
· 01-27
បានចូលរួម
Channa Bmc
· 01-27
បានចូលរួម
ទឹម ណាវី
· 01-27
បានចូលរួម
Ariya168
· 01-27
🩷
Hang Choeun
· 01-27
បានចូលរួម
វង ផូត
· 01-27
បានចូលរួម
- 1
ទៅកាន់