
TNAOT News
· 06-08
សម្តេចតេជោ៖ បើគ្មានទំនិញថៃលើទីផ្សារកម្ពុជាកុំបន្ទោសកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបិទច្រកព្រំដែនថៃខ្លួនឯង
#ប្រទេសថៃ# #ច្រកព្រំដែន# #NEW NEWS# #សង្គម# #ទីផ្សារកម្ពុជា# #សម្តេចតេជោ ហ៊ុនសែន# #ព័ត៌មានសង្គម#
4297
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ បានបញ្ជាក់ថា «ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។ ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ»។
សម្តេចតេជោ បានបន្តថា «ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន»។
សម្តេចតេជោ នៅតែបន្តអំពាវនាវដល់ជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ។
គួរបញ្ជាក់ផងដែរថា តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង ១.១ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង ៥.២ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង ៤.១ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង ២០០លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង ១.៥ពាន់លានដុល្លារផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
ស្រមោល៚ អតីត
· 06-10
👌
អូនតា លេខកូដ63230368
· 06-10
😂😂
កូដណែនាំ 91815366
· 06-09
👍👍
កូដណែនាំ 91815366
· 06-09
🤣🤣
អូនតា លេខកូដ63230368
· 06-08
👍👍
CHAN កូដណែនាំ95058962
· 06-08
បិតមិនបាច់បើកក៏បានដែរ
- 1
ទៅកាន់