បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-08

ច្រកព្រំដែនមានជាប់ព្រំប្រទល់ជាប់គ្នាជាមួយប្រទេសថៃមួយចំនួនត្រូវបានកែសម្រួលម៉ោងចេញចូល

#ប្រទេសថៃ# #NEW NEWS# #ច្រកព្រំដែន# #សង្គម# #ព័ត៌មានសង្គម# #ភាគីថៃបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត#

2891

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កោះកុង ប៉ោយប៉ែត និងប៉ៃលិន បានជូនដំណឹងពីការផ្លាស់ប្តូរម៉ោងចេញចូលតាមច្រកទ្វារព្រំដែននៃខេត្តរបស់កម្ពុជាដែលជាប់នឹងប្រទេសថៃ បន្ទាប់ពីភាគីបានបិទច្រកព្រំដែនភ្លាមដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសកាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ថា ច្រកទ្វារអន្តរជាតិចាំយាមសូមកែសម្រួលចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បើកម៉ោង ៩ និង បិទម៉ោង៤ ជាបណ្តោះអាសន្ន។ ក្នុងនោះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏ត្រូវបានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនជាឯកតោភាគីដោយភាគីថៃ ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។

ដោយឡែកនៅក្នុងខេត្តបាត់ដំបបង ភាគីថៃនៅគ្រប់ច្រកទាំងអស់ដែលជាប់ខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង បានជូនដំណឹងមកឱ្យភាគីកម្ពុជា គឺចាប់ពីថ្ងៃទី ៨ ខែមិថុនា ភាគីថៃនឹងត្រូវបិទច្រកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៤ល្ងាច ដោយការបើកបិទនេះ គឺធ្វើឡើងសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិ ហើយច្រករបៀងត្រូវបានភាគីថៃទាញបន្លាលួសបិទទាំងស្រុង។

ក្នុងនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានប្រកាសដែលថា ច្រកទ្វារអន្តរជាតិព្រំប៉ៃលិន ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បើកម៉ោង៩ព្រឹក បិទម៉ោង៤រសៀលជាបណ្តោះអាសន្ន។ លោកជំទាបក៏បានបញ្ជាក់ដែរថា មានបងប្អូនកម្ពុជាជាពលករ ឬបុគ្គលិកនៅកំពុងធ្វើការក្នុងប្រទេសថៃ មានក្តីកង្វល់ព្រួយបារម្ភពីសភាពការកំពុងតែកើតនាពេលនេះ និងមានជនមួយចំនួន បានឆ្លៀតឪកាស ផ្សព្វផ្សាយពត៌មានមិនពិតជាច្រើនៗ នៅគ្រប់បណ្តាញសង្គម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និង ញុះញង់កេងចំណេញនយោបាយ ចេតនាអោយមានការស្អប់រើអើងពូជសាសន៍ ធ្វើអោយពលករមានការភ័យខ្លាចជាខ្លាំង។

លោកជំទាវ បាន ស្រីមុំ គូសបញ្ជាក់ថា ប្រសិនបើបងប្អូនពលករមានជួបបញ្ហាលំបាកណាមួយ អាចទំនាក់ទំនង តាមលេខទូរស័ព្ទ 077 795 777- 016555 480 ទោះបីបងប្អូនរស់នៅតំបន់ណាស្ថិតនៅប្រទេសកម្ពុជា ឬ ថៃ អាចទំនាក់ទំនងបានទាំងអស់ ដោយមានក្រុមការងាររង់ចាំជួបពិភាក្សាជួយរកដំណោះស្រាយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 06-09

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស