បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-09

បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងមកបុកជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យនារីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

#NEW NEWS# #ផ្សារដីហុយ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

2579

នាវេលាម៉ោង១២:០៥នាទីយប់ រំលងអធ្រាត្រ​ឈានចូលថ្ងៃចន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ទៅបុកនឹងម៉ូតូ ១គ្រឿង បណ្ដាលឱ្យនារីម្នាក់ស្លាប់​ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវបេតុងលេខ៥៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ ស្ថិតក្នុងសភាព​ស្រវឹងស្រា​ បេីកបរឡានពាក់ស្លាកលេខរដ្ឋ១៧ បុកម៉ូតូ ១គ្រឿង បណ្ដាលឱ្យនារីម្នាក់ស្លាប់​ និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្តុបផ្សារដីហុយ ។

រថយន្តមានស្លាកលេខរដ្ឋ១៧ (របស់ក្រសួងកសិកម្ម) 2-0304 បេីកបុកជាម៉ូតូ HONDA CLICK ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1LK-2885 បណ្ដាលឱ្យនារីម្នាក់ភាគីម៉ូតូស្លាប់​នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសែនសុខ មកដឹកបញ្ជូនទៅសង្រ្គោះ​ តែជាអកុសល ដោយស្ថានភាពនារីរងគ្រោះរបួសធ្ងន់ធ្ងរពេកបានផុត​ដង្ហេីមស្លាប់នៅឯមន្ទីរពេទ្យ រីឯរថយន្តបង្កបេីករត់គេចចេញពីកន្លែងកេីតហេតុ រហូតដល់បុរីពិភពថ្មី(ឈូកមាស) ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បាន ហេីយអ្នកបេីកបរស្ថិតក្នុងសភាព​ស្រវឹងឈរទប់ខ្លួនសឹងមិនរួច ហេីយសមត្ថកិច្ចបាននាំ​ទៅកាន់​អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីសាកសួរ​បន្ត​ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

លី ផានី

· 06-09

😥

មិត្ត1000330002

· 06-09

Hi

  • 1
ទៅកាន់