បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-11

ខេត្តដីកោះHainan របស់ប្រទេសចិន ប្រកាសអាសន្នចំពោះព្យុះទីហ្វុង Wutip

#NEW NEWS# #ព័ត៌មាន# #ព្យុះទីហ្វុង# #ក្រសួងធនធានទឹក និងឧតុនិយម# #ខេត្ត Hainan# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

2866

ខេត្តដីកោះHainan​ នៃភាគ​ខាង​ត្បូង​ របស់​ប្រទេស​ចិន ​បាន​​​ប្រកាស​អាសន្ន​ពីព្យុះ​ទីហ្វុង​កម្រិត​ទី​៤​ នៅ​ថ្ងៃ​ពុធ​នេះ ម៉ោងនៅក្នុងស្រុក បន្ទាប់​ពី​មានតំបន់សម្ពោធទាបលេចឡើង​ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែលត្រូវ​បានគេរំពឹងថានឹង​ក្លាយ​ជា​ព្យុះ​ទីហ្វុងទី១ ​ក្នុង​ឆ្នាំ​នេះ​។

យោងតាមការិយាល័យឧតុនិយមខេត្តហៃណាន បានឲ្យដឹងថា ព្យុះទីហ្វុង Wutip ស្ថិតនៅចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃដែនកោះYongxing Dao ក្នុងទីក្រុង Sansha បើគិតនៅត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធនេះ។ ខណៈកម្លាំងខ្យល់បក់មានល្បឿនជាអតិបរិមា១៨ម៉ែត្រ ក្នុង១វិនាទី ជាមួយនឹងសម្ពាធបរិយាកាសកណ្តាលគឺ ៩៩៥ហិកតាប៉ាស្កាល់។

ខ្យល់បោកបក់ខ្លាំង និងបរិមាណទឹកភ្លៀងអតិបរមា១០៨.៦ មីលីម៉ែត្រ និងកម្លាំងខ្យល់បក់រហូតដល់ ១៨.៧ម៉ែត្រក្នុងមួយវិនាទី បានជះឥទ្ធិពលដល់ទីក្រុងSansha ភាគខាងត្បូងបំផុតរបស់ប្រទេសចិន។

ក្រុមអ្នកឧតុនិយម បានព្យាករណ៍ថា ព្យុះទីហ្វុង Wutip នឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនពី១០ ទៅ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង នឹងកាន់តែខ្លាំង នៅពេលវាខិតជិតដល់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះ Hainan។ ខណៈឥទ្ធិពលរបស់ព្យុះទីហ្វុង Wutip ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានការបាក់ដីនៅក្នុងតំបន់ដីកោះHainan នៅថ្ងៃសុក្រ។

ជាមួយគ្នានេះ គណៈកម្មាធិការបង្ការ កាត់បន្ថយ និងសង្គ្រោះគ្រោះមហន្តរាយខេត្ត ក៏បានសហការឆ្លើយតបបន្ទាន់ កាលពីថ្ងៃអង្គារ ដោយណែនាំអាជ្ញាធរឱ្យពង្រឹងការត្រួតពិនិត្យអាងស្តុកទឹក ប្រព័ន្ធលូក្នុងទីក្រុង កន្លែងទេសចរណ៍ និងទីតាំងមួយចំនួនទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-15

😳😳😳😳

អូនតា លេខកូដ63230368

· 06-11

🙏🙏🙏

puongteppuong

· 06-11

គ្រោះធម្មជាតិ ពិតជាសាហាវណាស់ ប្រទេស នាំ ជុំវិញពិភពលោក មិនចង់ជួបវាទេ...។😥😥😥😥

  • 1
ទៅកាន់