TNAOT News

· 06-11

ក្រុមហ៊ុន TWPR ក្លាយជាភ្នាក់ងារកំពូលមួយរបស់កម្ពុជា ដែលកំពុងជះឥទ្ធិពលទៅលើយុគសម័យថ្មីនៃការធ្វើទីផ្សារបែបរួមបញ្ចូល និងកំណត់បរិបទទំនាក់ទំនងសាធារណៈថ្មីឡើងវិញ

#TWPR# #សង្គម# #ព័ត៌មានសង្គម#

1992

ពីយុទ្ធនាការដែលទទួលបានពានរង្វាន់ទៅកាន់ការផ្លាស់ប្តូរយុទ្ធសាស្រ្តឌីជីថល ក្រុមហ៊ុន TWPR បាននឹងកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការងារទំនាក់ទំនងបែបទំនើបលើសពីនៅក្នុងប្រទេសកម្ពុជា។

គេសង្កេតឃើញថា នៅក្នុងឧស្សាហកម្មមួយដែលពាក់ព័ន្ធនឹងភាពរហ័សរហួន ការយល់ដឹង និងភាពច្នៃប្រឌិត ក្រុមហ៊ុន TWPR បានឈរនៅជួរមុខគេក្នុងវិស័យទំនាក់ទំនងរបស់កម្ពុជា។ បន្ទាប់ពីទទួលបានពានរង្វាន់ភ្នាក់ងារទំនាក់ទំនងសាធារណៈល្អជាងគេនៅកម្ពុជាពីស្ថាប័ន CMO Asia ក្នុងឆ្នាំ 2024 ក្រុមហ៊ុន TWPR បានធ្វើកិច្ចការងារលើសពីដែលកំណត់ប្រពៃណីជាមួយនឹងការប្រែក្លាយម៉ាកយីហោរបស់ខ្លួនយ៉ាងខ្លាំងក្លាទៅជាភ្នាក់ងារទំនាក់ទំនងទីផ្សាររួមបញ្ចូល (IMC) ជាមួយសេវាពេញលេញទៅលើការផ្តល់យុទ្ធសាស្រ្ត ភាពច្នៃប្រឌិត និង គុណផលដែលអាចវាស់វែងបាននៅក្រោមដំបូលតែមួយ។

បង្កើតឡើងដោយមានជំនឿថាទំនាក់ទំនងនឹងប្រែប្រួលបរិបទយ៉ាងលឿនក្នុងយុគសម័យឌីជីថល ក្រុមហ៊ុន TWPR បានពង្រីកវិសាលភាពរបស់ខ្លួនដែលរួមបញ្ចូលសេវាកម្មទីផ្សារឌីជីថល កិច្ចការសាធារណៈ ការបង្កើតមាតិកា ការរចនាមាតិកា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងការវិភាគកម្រិតខ្ពស់។ ការផ្លាស់ប្តូរម៉ាកយីហោរបស់ក្រុមហ៊ុន គឺជាការឆ្លើយតបទាំងទៅលើតម្រួវការទីផ្សារ និងការបោះជំហានយ៉ាងសកម្មឆ្ពោះទៅរកការបង្កើតម៉ាកយីហោដែលត្រៀមលក្ខណៈរួចរាល់សម្រាប់អនាគត។

លោកស្រី ផេង គឹមហ៊ន គណៈគ្រប់គ្រងក្រុមហ៊ុន TWPR បានមានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរម៉ាកយីហោនេះគឺលើសពីការដាក់គោលដៅថ្មី ហើយវាក៏ជាការផ្តល់សញ្ញាទៅកាន់ទីផ្សារថាយើងប្តេជ្ញាក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យនៅលើគ្រប់វេទិកាទាំងអស់។ យើងបានរីកចម្រើនជាមួយអតិថិជនរបស់យើង ហើយឥឡូវនេះយើងកំពុងផ្តល់នូវវិសាលភាពពេញលេញដែលអតិថិជនត្រូវការដើម្បីដឹកនាំ និងរីកចម្រើនទៅមុខ។”

រាប់ចាប់ពីការធ្វើយុទ្ធនាការម៉ាកយីហោថ្នាក់ជាតិ រហូតទៅដល់ការអនុវត្តយុទ្ធសាស្រ្តប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ី គំរូការងាររបស់ក្រុមហ៊ុន TWPR ផ្តល់លទ្ធភាពឱ្យយើងអាចទទួលរ៉ាប់រងដំណើរការការងារទំនាក់ទំនងនៅគ្រប់ដំណាក់កាលទាំងអស់គិតចាប់ពីការស្វែងយល់ និងការបង្កើតគំនិត រហូតទៅដល់ការអនុវត្តន៍ និងការវាយតម្លៃ។ សមិទ្ធផលការងារដែលលេចធ្លោ និងជាទីពេញចិត្តជូនអតិថិជនរបស់យើងកន្លងមករួមមាន ក្រុមហ៊ុន Cellcard ក្រុមហ៊ុន UnionPay ព្រឹត្តិការណ៍មហោស្រពមិត្តភាពកម្ពុជា-ចិន ធនាគារ ABA ក្រុមហ៊ុន 500 Global និងមួយចំនួនទៀត។ល។ ដែលសបញ្ជាក់ពីសមត្ថភាពរបស់យើងក្នុងការដឹកនាំការងារទាំងក្នុងបរិបទពាណិជ្ជកម្ម និងវប្បធម៌។

លោក James Chong ដៃគូគណៈគ្រប់គ្រង និងជាប្រធានផ្នែកច្នៃប្រឌិតបានមានប្រសាសន៍ថា៖ “ភាពច្នៃប្រឌិតគឺជាស្នូលនៃបទពិសោធន៍ម៉ាកយីហោទាំងអស់ដែលយើងបានរចនា។ ការងាររបស់យើងរួមបញ្ចូលនូវគំនិតរចនា ការយល់ដឹងអំពីវប្បធម៌ និងនវានុវត្តន៍ឌីជីថល។ មិនថាវាជាផ្លាកសញ្ញាមួយ ឬប្រព័ន្ធម៉ាកយីហោទាំងមូលនោះទេ យើងតែងតែផ្តោតទៅលើភាពច្បាស់លាស់ ភាពស្រស់ស្អាត និងតម្លៃអាជីវកម្ម។”

ជាមួយនឹងបទពិសោធន៍វិជ្ជាជីវៈរួមបញ្ជូលគ្នាច្រើនជាង 50 ឆ្នាំ ក្រុមការងាររបស់ក្រុមហ៊ុន TWPR បានច្របាច់បញ្ចូលគ្នានូវចំណេះដឹងក្នុងស្រុកជាមួយនឹងស្តង់ដារបែបអន្តរជាតិ។ វិសាលភាពការងាររបស់យើងបានចាក់ឬសនៅក្នុងទិន្នន័យ គាំទ្រដោយយុទ្ធសាស្រ្ត និងជម្រុញដោយឧត្តមភាពនៃភាពច្នៃប្រឌិត។

ក្រុមការងារបានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើកិច្ចសហប្រតិបត្តិការ និងទំនុកចិត្ត តាមរយៈការចាប់ដៃគូសហការរយៈពេលវែងជាមួយអតិថិជននៅទូទាំងឧស្សាហកម្មនានា។ ឧបករណ៍ថ្មីៗរួមមាន CRM សម្រាប់ការងារទំនាក់ទំនងសាធារណៈ ផ្ទាំងគ្រប់គ្រងការតាមដានប្រព័ន្ធផ្សព្វផ្សាយ និងការវិភាគយុទ្ធនាការដោយបញ្ញានិម្មិត មិនត្រឹមតែបាននឹងកំពុងជួយអតិថិជនឱ្យនៅតែអាចសម្របខ្លួនបាននោះទេ តែថែមទាំងបានដឹកនាំជាមួយភាពជាក់លាក់ និងទំនុកចិត្ត។

លោកស្រីផេង គឹមហ៊ន ក៏បានមានប្រសាសន៍បន្ថែមថា៖ “យើងមិនត្រឹមតែបានអនុវត្តនោះទេ។ យើងចាប់ដៃគូ សហបង្កើត និងដឹកនាំ។ គោលដៅរបស់អតិថិជនយើង គឺជាគោលដៅរបស់យើង។” 

ស្របពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ខ្លួន ក្រុមហ៊ុន TWPR បាននឹងកំពុងជួយទៅដល់អាជីវកម្ម ស្ថាប័ន និងអ្នកច្នៃប្រឌិតនានាបង្កើតបណ្តាញទំនាក់ទំនងទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក។ ដើម្បីស្វែងយល់បន្ថែមអំពីវិធីដែលក្រុមហ៊ុន TWPR អាចជម្រុញម៉ាកយីហោរបស់អ្នក សូមចូលទៅកាន់គេហទំព័រwww.twowaypr.com។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស