បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-12

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ ពេលនេះម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ

#រដ្ឋមន្ត្រីក្រសួងរ៉ែ# #ប្រទេសថៃ# #NEW NEWS# #សង្គម# #ថាមពលអគ្គិសនី# #ព័ត៌មានសង្គម#

2488

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជាចូលមកក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេគឺសូន្យ ខណៈកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

ឯកឧត្ដម កែវ រតនៈ បញ្ជាក់ដូចនេះបន្ទាប់ពីមានការផ្សព្វផ្សាយថា ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជាប្រសិនកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។

ឯកឧត្ដមថ្លែងថា៖«ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការដែលមិនយកភ្លើងពីបណ្តាញជាតិថៃមកបណ្តាញជាតិកម្ពុជាគឺដោយសារ កម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់»។ 

ទន្ទឹមនោះ ក៏បានពន្យល់ពាក់ព័ន្ធនឹងបណ្តាញជាតិដែរថា បណ្តាញជាតិជាការភ្ជាប់ភ្លើងតុងស្យង់ខ្ពស់នៅក្នុងបណ្តាញជាតិដែលជាឆ្អឹងកងខ្នងរបស់ប្រទេសកម្ពុជា ក៏ដូចជាឆ្អឹងកងខ្នងធំរបស់ប្រទេសថៃ គឺមិនបានយកថាមពលអគ្គិសនីនេះមកបំពេញឲ្យគ្នានៅពេលនេះនោះទេ ដោយសារកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ភ្លើគ្រប់គ្រាន់។ ឯកឧត្តមបញ្ជាក់ទៀតថា មានសហគមន៍តែ៣នោះទេនៅកម្ពុជាដែលជាតំបន់នៅជាប់ព្រំដែនជាមួយថៃ និងប្រើប្រាស់ភ្លើងពីថៃតាមរយៈតុងស្យង់មធ្យមដែលមិនមែនយកចេញពីបណ្តាញជាតិ ខណៈជាការផ្គុំនៅតំបន់ជិតគ្នាប៉ុន្តែប្រសិនបើមានការផ្តាច់ពីភាគីថៃក៏កម្ពុជានៅតែអាចបញ្ជូនអគ្គិសនីពីបណ្តាញជាតិទៅផ្គត់ផ្គត់បានដែរ។

ពាក់ព័ន្ធនឹងការបំភ្លឺនេះ ឯកឧត្ដម កែវ រតនៈ អំពាវនាវកុំឱ្យដុតរឿងអគ្គិសនីដែលបានបំភ្លឺនេះទៅជារឿងផ្សេង និងក្លែងពាក្យសម្តីថាប្រទេសទាំងពីរមិនត្រូវការគ្នាទៅវិញទៅមក និងស្នើឱ្យប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការគ្នាជាបន្ត ខណៈថៃនិងកម្ពុជា ក៏ត្រូវសហការគ្នាបន្ត ដើម្បីផលចំណេញទៅវិញទៅមក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

សហ្វីយ៉ា កំពូលស្នេហ៍

· 06-14

កម្ពុជាយើងពិតជាល្អខ្លាំងណាស់។

កូដណែនាំ 91815366

· 06-13

👍👍

  • 1
ទៅកាន់