
TNAOT News
· 06-12
យោធិនជួរមុខទទួលមរណភាពដោយរោគាពាធក្នុងពេលបំពេញភារកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាព
#NEW NEWS# #សង្គម# #យោធិនជួរមុខ# #ចការពារជាតិមាតុភូមិ# #ព័ត៌មានសង្គម#
2959
លោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូច៣៩២ យោធិនដ៏អង់អាចក្លាហានរបស់ជាតិ បានពលីដើម្បីជាតិ ទឹកដី និងប្រជាជន ឈរជើងការពារបូរណភាពទឹកដី នៅតំបន់សមភូមិមុំបី បានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦:២៥នាទីព្រឹក។
ថ្នាក់ដឹកនាំ បានចាត់ទុកថា ការបាត់បង់អនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់ឳពុក ស្វាមី កូន ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូច៣៩២។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា ការបាត់បង់អនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់ឳពុក ស្វាមី កូន ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ។
ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ បាននាំយកថវិកាចំនួន ៤០លានរៀល និងការចូលរួមរំលែកទុក្ខពីសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មកជូនដល់ក្រុមគ្រួសារសពផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-13
😭😭😭😭
កូដណែនាំ 91815366
· 06-13
🙏🙏🙏
- 1
ទៅកាន់