បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-12

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥

#ក្រសួងព័ត៌មាន# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល#

6269

១. សម្តេចធិបតី លើកឡើង៤ចំណុចពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង

គោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺដោយសន្តិវិធី យុត្តិធម៌ និងជាដំណោះស្រាយជាស្ថាពរ។ នេះបើតាម ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយជំនួបទ្វេភាគីរវាងឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពិភាក្សាអំពីបច្ចុប្បន្នភាពនៃរឿងរ៉ាវវិវាទព្រំដែនជាមួយថៃ។

២. រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ ពេលនេះម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជាចូលមកក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេគឺសូន្យ ខណៈកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

៣. នាវាទេសចរណ៍ Regatta នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលសំចតកម្ពុជា

នាវាទេសចរណ៍ Regatta មានសញ្ជាតិ Marshall Island f មានបណ្តោយ១៨០.៤៥ម៉ែត្រ ទទឹង២៥.៤៦ម៉ែត្រ ជម្រៅទឹក ៦.៨២ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៦២៨នាក់ ស្រី៣២៨នាក់ ស្មើនឹង២៧ សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៩៨នាក់ ស្រី ៨៤នាក់ ស្មើនឹង ៣៩សញ្ជាតិ។

៤. សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្តដឹកស៊ុតមាន់ជាង ៣០ ០០០គ្រាប់ដោយគ្មានលិខិតអនុញ្ញាត

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង ៣០ ០០០គ្រាប់ ឃាត់នៅលើផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១២ និង៥០នាទី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

៥. យន្តហោះដឹកអ្នកដំណើរធ្វើដំណើរទៅទីក្រុងឡុងដ៍ ធ្លាក់នៅប្រទេសឥណ្ឌា

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងហោះចេញពីទីក្រុងឡុងដ៍ជាមួយមនុស្ស ២៤២នាក់ បានធ្លាក់ក្នុងប្រទេសឥណ្ឌា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀលនេះ។

៦. មនុស្សជិត ៤០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មដោយជនអន្តោប្រវេសន៍នៅទីក្រុង Los Angeles

មនុស្សជិត ៤០០នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងឃុំខ្លួន នៅក្នុងបាតុកម្មដោយជនអន្តោប្រវេសន៍ ដោយនាយកដ្ឋានប៉ូលីសទីក្រុង Los Angeles ក្នុងនោះមានជនចំណាកស្រុកគ្មានឯកសារចំនួន ៣៣០នាក់ និងមនុស្ស ១៥៧នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពាន និងការរារាំងច្បាប់ ចាប់តាំងពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥។

៧. ក្រសួងព័ត៌មាន បដិសេធក្រោយមានជនខិលខូចប្រើបច្ចេកវិទ្យាAI ផ្សព្វផ្សាយព័ត៌មានមិនពិត

កាលពីពេលថ្មីៗមានវីដេអូផ្សព្វផ្សាយអំពីជង្ហក់ផ្លូវដ៏ធំ ដែលមានស្លាកឈ្មោះទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

៨. ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលានឹងបញ្ចប់នៅដើមកក្កដាខាងមុខនេះ

យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។

៩. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបត្ថម្ភស្បៀងអាហារ សម្ភារៈ និងថវិកាគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី

ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារជាដាច់ខាត ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។

១០. ប្រើរយៈពេល ៤ថ្ងៃ! ទីបំផុតសមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មកាប់សម្លាប់មនុស្ស នៅស្រុកសំរោង បានហើយ

ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោងត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយកម្លាំងនគរបាលខេត្ដរតនៈគីរី បំបែកសំណុំរឿងបានហើយដោយឃាត់ខ្លួនជនសង្ស័យម្នាក់ (ផ្ដើមចេញពីរឿងគំនុំ)។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស