
TNAOT News
· 06-13
ខេត្តតាកែវ ប្រកាសត្រូវការកម្មករជាង១ម៉ឺននាក់ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ សហគ្រាស
#ប្រទេសកម្ពុជា# #ខេត្តតាកែវ# #ប្រទេសថៃ# #NEW NEWS# #ពលករខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
2336
ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមអត្ថន័យនៃការសារបង្ហោះដោយ អភិបាលខេត្តតាកែវ ឯកឧត្ដម វ៉ី សំណាង បានបង្ហោះសារនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។
ជាក់ស្តែង នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។ ជាមួយគ្នានេះ ឯកឧត្ដម បន្តថា សម្រាប់ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-13
😯😯😯
- 1
ទៅកាន់