
TNAOT News
· 06-13
អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យសមាជិកមួយគ្រួសារបាត់បង់ជីវិតទាំងអស់
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #សង្កាត់ចោមចៅ#
1960
វេលាម៉ោង០៥និង០៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យសមាជិកក្នុងគ្រួសារចំនួន ៤នាក់ បានបាត់បង់ជីវិត។
ជនរងគ្រោះមានឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ៣៨ឆ្នាំ (ឪពុក) ឈ្មោះ ប៊ុត ពុធ ភេទស្រី អាយុ៣២ឆ្នាំ (ម្តាយ) កូនស្រីទី១ឈ្មោះឃឿងខយ បុត្រី ភេទស្រី អាយុ១០ឆ្នាំ កូនស្រីទី២ឈ្មោះ ឃឿងខយ សុវណ្ណម៉ី ភេទស្រី អាយុ៩ខែ។
ចំពោះផ្ទះដែលបានឆាបឆេះជាប្រភេទសំណង់: ថ្មក្រោមលើសង្ក័សី ទំហំ ០៥ម៉ែត្រx២០ម៉ែត្រ ខូចខាតសម្ភារអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានប្រើប្រាស់រថយន្តការិ. អគ្គិភ័យ : ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡានស្មើនឹង២២ម៉ែត្រគូប និងរថយន្តជំនួយរថយន្តកងពលតូចលេខ៧០ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៨ម៉ែត្រគូប។
ដោយគ្រប់គ្រង់ស្ថានការណ៍បានពន្លត់ចប់ នៅម៉ោង ០៦និង០៥នាទីព្រឹកថ្ងៃដដែល ដោយឡែកចំពោះមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះឆាបឆេះឡើងកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
សហ្វីយ៉ា កំពូលស្នេហ៍
· 06-13
😯😯😯😯
- 1
ទៅកាន់