បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-13

ដំណឹងល្អ! ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា ប្រកាសផ្ដល់ការងារជាច្រើនដល់បងប្អូនខ្មែរដែលវិលមកពីប្រទេសថៃ

#ទ្រី ដាណា# #NEW NEWS# #ពលករខ្មែរ# #កម្សាន្ត# #តារាខ្មែរ#

2417

ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានប្រកាសផ្ដល់ការងារជាច្រើនប្រភេទជូនដល់បងប្អូនខ្មែរដែលវិលមកពីប្រទេសថៃ ដោយបច្ចុប្បន្នលោកស្រីកំពុងតែរត់ការដើម្បីបើករោងចក្រគ្រឿងសម្អាងស្តង់ដារនៅកម្ពុជា ក្នុងគោលបំណងបង្កើតទីផ្សារក្នុងស្រុកជូនបងប្អូនខ្មែរយើង ហើយក៏មិនចង់នាំចូលពីក្រៅប្រទេស។

នេះបើយោងតាមសំណេររបស់ លោកស្រី ទ្រី ដាណា បានបញ្ជាក់បែបនេះថា៖ «សម្រាប់បងប្អូន ដែលវិលមកពីប្រទេសថៃវិញ នាងខ្ញុំមានការងារផ្ដល់ជូនច្រើនប្រភេទ ហើយខ្ញុំក៏នឹងខំប្រឹងប្រែងជួយបងប្អូនខ្មែរដូចគ្នា ដោយសារការឈ្លានពាន មើលងាយពីក្រុមជ្រុលនិយមថៃមួយចំនួន យើងត្រូវតែរឹងមាំខ្លួនឯង។ គាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាជានិច្ច នាងខ្ញុំបានរត់ការសុំច្បាប់ដើម្បីបើករោងចក្រគ្រឿងសម្អាងស្តង់ដារនៅកម្ពុជាមួយរយៈហើយ ក្នុងគោលបំណងបង្កើតទីផ្សារក្នុងស្រុកជូនបងប្អូនខ្មែរយើង ហើយក៏មិនចង់នាំចូលពីក្រៅប្រទេស សង្ឃឹមថានឹងទទួលបានការអនុញ្ញាតឆាប់ៗនេះ»។ 

លោកស្រីក៏បានបន្ថែមថា៖ «នេះជាពេលវេលាដែលយើងរឹងមាំដោយខ្លួនឯង ជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសកសិផលខ្មែរយើង ទាំងបន្លែ ផ្លែឈើ និងរបស់របរប្រើប្រាស់ផ្សេងទៀត ជួយសេដ្ឋកិច្ចជាតិផង និងផ្ដល់ការងារដល់បងប្អូនខ្មែរយើងផងដែរ»៕ Bអត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

កូដណែនាំ 91815366

· 06-15

👍👍

មិត្ត1000137408

· 06-13

គាត់សហការជាមួយកូរ៉េត្បូងក្នុងការបើករោងចក្រផលិតគ្រឿងសំអាង,😍🙏👏👍

សហ្វីយ៉ា កំពូលស្នេហ៍

· 06-13

ពិតជាល្អខ្លាំងណាស់ចែ។ខ្មែរត្រូវតែចេះជួយខ្មែរគ្នាឯង។

  • 1
ទៅកាន់