
TNAOT News
· 06-13
នាយករដ្ឋមន្ត្រីថៃថា រដ្ឋាភិបាលថៃ មិនបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ឬអ៊ីនធឺណេតដល់កម្ពុជានោះទេ
#NEW NEWS# #ព័ត៌មាន# #មិនបានកាត់ផ្តាច់# #ព័ត៍មានអន្តរជាតិ# #នាយករដ្ឋមន្ត្រីថៃ#
2883
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និយាយថា រដ្ឋាភិបាលថៃ មិនបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ឬអ៊ីនធឺណេតដល់កម្ពុជានោះទេ។
លោកស្រី Paetongtarn Shinawatra លើកឡើងទៀតថា ផែនការកាត់បន្ថយអគ្គិសនី និងអ៊ីនធឺណេត គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងព្រំដែនដោយក្រុមប្រឹក្សាសន្តិសុខជាតិ ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យដំណើរការនៅឡើយ ដោយថាកម្ពុជាប្រហែលជាមានការយល់ខុស ខណៈលោកស្រីបន្ថែមថា ក្រសួងការបរទេសថៃនឹងផ្តល់ព័ត៌មានត្រឹមត្រូវដល់កម្ពុជា។
នាយករដ្ឋមន្រ្តីថៃបញ្ជាក់ដូចនេះបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាអាចផ្តល់អគ្គិសនី និងអ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ពឹងលើប្រទេសថៃ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 06-15
👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-13
😮😮😮😮
- 1
ទៅកាន់