
TNAOT News
· 06-13
តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន ប្រគល់សមុច្ច័យចំនួន២២ ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
#កុលាលភាជន៍# #សង្គម# #អភិរក្សសមុច្ច័យ# #ព័ត៌មានសង្គម#
2993
តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកសមុច្ច័យចំនួន២២ មានដូចជា កុលាលភាជន៍ចំនួន២១ និងធ្វើអំពីលោហៈចំនួន១ ដែលទទួលបានពីប្រជាជននៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី៣០ឆ្នាំមុន មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
ការសម្រេចចិត្តប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សា អភិរក្សតាមបច្ចេកទេស ទុកជាសម្បត្តិជាតិ និងសម្រាប់ការសិក្សាស្រាវជ្រាវ ក្រោយរក្សាទុកអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ ដោយយល់ថា សារមន្ទីរមានតួនាទីសំខាន់ក្នុងការថែទាំ និងអភិរក្ស រួមទាំងតាំងបង្ហាញនូវវត្ថុបុរាណនានាដែលបានមកអំពីការកំណាយស្រាវជ្រាវ និងទទួលបានពីប្រជាពលរដ្ឋផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 06-15
👍👍
សហ្វីយ៉ា កំពូលស្នេហ៍
· 06-13
👍👍
- 1
ទៅកាន់