បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-14

ជំនន់ទឹកភ្លៀង បង្កឲ្យប៉ះពាល់ដល់ស្រូវរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ

#ជំនន់ទឹកភ្លៀង# #NEW NEWS# #ខេត្តកំពង់ធំ# #សង្គម# #ទឹកជំនន់# #ព័ត៌មានសង្គម# #ដំណាំស្រូវ#

2587

អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង កើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បាននិយាយថា «ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ទឹកស្ទឹងស្ទោង និងស្ទឹងសែន ធ្វើឱ្យមានកើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង»។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមសំណូមពរឱ្យប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ នៅក្នុងរដូវទឹកឡើងនេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 06-15

🙏🙏🙏

សហ្វីយ៉ា កំពូលស្នេហ៍

· 06-14

😯😯😯

  • 1
ទៅកាន់