បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 06-14

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ព្រំដែនគោក# #ក្រសួងសេដ្ឋកិច្ច# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌសីមា#

5833

 ១. រដ្ឋ នឹងបញ្ចេញកញ្ចប់ថវិកាតាមរយៈក្រសួងសេដ្ឋកិច្ច ដើម្បីជួយដល់ប្រជាពលករខ្មែរដែលត្រឡប់មកពីថៃ

យោងតាមសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ។  

២. កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កំពុងតែបន្ត

នៅវេលាម៉ោង១១៖៤០នាទី ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។

៣. សម្តេចតេជោ៖ ការគេចវេសមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើនឹងការប្រព្រឹត្តបទល្មើស

ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់។ នេះបើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

៤. ជំនន់ទឹកភ្លៀង បង្កឲ្យប៉ះពាល់ដល់ស្រូវរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង កើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួននៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

៥. មនុស្ស ៤១នាក់រងរបួសនៅអ៊ីស្រាអែល ក្រោយការវាយប្រហារបកសងសឹករបស់អ៊ីរ៉ង់វិញ

កាំជ្រួចជិត១០០គ្រាប់ ត្រូវបានបាញ់ចេញពីខាងប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ភាគកណ្តាល និងភាគខាងជើង នៃប្រទេសអ៊ីស្រាអែល ក្នុងការរារាំងដ៏ធំចំនួនពីរពីអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងក្លា និងបណ្តាលឲ្យមនុស្សចំនួន ៤១នាក់រងរបួស។ នេះបើយោងតាមយោធាអ៊ីស្រាអែល និងសេវាកម្មសង្គ្រោះជាតិ Magen David Adom (MDA)។

៦. កម្ពុជាបន្តរងឥទ្ធិពលព្យុះទី១ Wutip ធ្វើឲ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្ដទៅជាព្យុះទី១ ក្នុងឆ្នាំ២០២៥ T2501 ដែលមានឈ្មោះ វូតទីព (Wutip) មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យលមូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

៧. ឯកឧត្តម ផៃ ស៊ីផាន ថាឧត្តមសេនីយ៍ថៃBoonsin Padklang គួរប្រឈមនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)

មេទ័ពភូមិភាគទី២ របស់ថៃ គឺលោក Boonsin Padklang កាលពីពេលកន្លងទៅ បានបង្ហាញពីអត្តចរិក ពោរពេញដោយភាពក្រអឺតក្រទម និងគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ តាមរយៈសម្ដីមួយឃ្លាថា៖ «ដីអញ នៅទីនេះយូរហើយ បើចង់បានត្រូវតែមកប្រយុទ្ធគ្នា! មិនបាច់ត្រូវការតុលាការពិភពលោកទេ!»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

NeakPheng

· 07-20

ចុះអត់ជួយដល់ពលរដ្ឋដែរនៅក្នុងប្រទេសផងទេអី

មិត្ត98670069

· 07-15

😍

SK Taehyung

· 06-29

❤️❤️❤️

កូដណែនាំ 91815366

· 06-15

😍😍

អូនតា លេខកូដ63230368

· 06-15

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស