
Town News
· 2020-11-24
ទណ្ឌិតម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅសល់តែ៧ខែទៀត ត្រូវមានសេរីភាព បានស្លាប់ ដោយសារគាំងបេះដូង
#គ្រឿងញៀន# #គាំងបេះដូង# #សង្គម# #កោសល្យវិច្ច័យ# #ព័ត៌មានសង្គម#
14807
ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ កំពុងជាប់ពន្ធនាគារ ហើយជននេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ នៅសល់តែ ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវទទួលបានសេរីភាពវិញ ប៉ុន្តែកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវប៉ូលិស ប្រាប់ថា បានស្លាប់ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ទណ្ឌិតរូបនេះ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែ ពីបទ ជួញដូរថ្នាំញៀន។ ជននេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ នៅសល់តែ ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវទទួលបានសេរីភាពវិញ។ ទណ្ឌិតរូបនេះ ឈ្មោះសេក សុភ័ក្ក អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទាក់ទិនការស្លាប់ទណ្ឌិតខាងលើជំហានដំបូងនគរបាលការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេស ពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្លាកស្នាមនៅកញ្ជឹង ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលអោយស្លាប់បាននោះទេ។
លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវិជ្ជបណ្ឌិត ហុង ហៃ និង កញ្ញាវិជ្ជបណ្ឌិត ញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (53)
Vathak07
· 2020-11-25
មិនដឹងត្រូវសោកសៅឬក៏មិចទេនាក
Sela thoeun
· 2020-11-25
hm
USER_61960620
· 2020-11-25
ស្លាប់ក៏ល្អដែកុំអោយប្រើប្រាស់ទៀត😂អជាស្រ័យខ្ងុំនិងលេងទេ😁😁
A joy
· 2020-11-24
😥😥😥😥😥
A polo
· 2020-11-24
😍😍😍
So Phorn Dy
· 2020-11-24
😥😥😥😥😥
នៅសៀងហេង
· 2020-11-24
មិនសូវទំនងទេ អាចមានរឿងអាថ៌កំបាំងនៅខាងក្រៅឆាក នៅមានភាគបន្ត
វាន់ឌឿន
· 2020-11-24
😭
ប៉ា ស៊ុងវីន
· 2020-11-24
😂😂
មិត្ត384173038
· 2020-11-24
អស់កម្ម
ស្រលាញ់អ្នកទាំងអស់គ្នា
· 2020-11-24
មិនសូវទំនងទេ អាចមានរឿងអាថ៌កំបាំងនៅខាងក្រៅឆាក នៅមានភាគបន្ត
KUNG PHON
· 2020-11-24
😮😮😮😮😮
baby751293725
· 2020-11-24
😥😥😥
សុីវលីន
· 2020-11-24
😮😮
Van Thaii ID44641857
· 2020-11-24
ជីវិតពិតជាមិនទៀងមែន សូមអោយបានទៅកើតនៅសុគតិភព
- 1
- 2
- 3
- 4
ទៅកាន់