
TNAOT News
· 2020-11-25
រថយន្តបើកឡើងស្ពានព្រះមុនីវង្សចាស់រលត់ម៉ាស៊ីនរអិលថយបុករះបង្កាន់ដៃស្ពាន
#រថយន្ត# #សង្គម# #បង្កាន់ដៃ# #ព្រះមុនីវង្ស# #តារាខ្មែរ#
6009
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពាន ក៏រលត់ម៉ាស៊ីរអិលថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ ឯរថយន្តបង្កបានធ្លាក់ចូលសួនសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃ ទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បើតាមសម្ដីតៃកុងរថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច ខណៈបានឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន ក៏បានរលត់ម៉ាស៊ីន ហើយគាត់ជាន់ហ្វាំងដែរតែមិនស៊ីបណ្ដាលរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វើកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីទាំង២ចូលខ្លួនមកដោះស្រាយតាមច្បាប ៕ ដោយ ៖ ផេងភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (33)
eannaven
· 2020-12-20
pay plz
Sreyne Srey
· 2020-12-07
🙄🙄🙄
DaLyna
· 2020-12-07
😮😮😮
Bro G Zin
· 2020-11-26
សាហាវមែន
Vathak07
· 2020-11-26
បង្កការគ្រោះថ្នាក់ហើយ បំផ្លាញទ្រព្យជាតិទៀត បង្កើនស្មារតីប្រុងប្រយ័ង្ន
មិត្ត151308965
· 2020-11-26
😂😂
មិត្ត196604912
· 2020-11-26
😯😯😯
SORN SAO
· 2020-11-26
សំណាងហើយដែលមិនមានអ្នកគ្រោះថ្នាក់
មិត្ត60836604
· 2020-11-26
😆😆😆
Nuon ID19377790
· 2020-11-25
គ្រោះថ្នាក់ណាស់
sopheak tra080056877
· 2020-11-25
🙂🙂🙂🙂🙂
ID77023997
· 2020-11-25
😉😉😉
មហាចោរចិត្តជា
· 2020-11-25
មិនដឹងថាមិច
មហាចោរចិត្តជា
· 2020-11-25
😬😬😬😬
មិត្ត409228981
· 2020-11-25
🤔🤔🤔
- 1
- 2
- 3
ទៅកាន់