
TNAOT News
· 2020-11-26
ហាងឆេងប្រាក់រៀល យ៉ាងណាដែរធៀបនឹងប្រាក់ប្រទេសទាំង ៩ នេះ !
#ហាងឆេង# #អាជីវកម្ម# #លុយដុល្លា# #សង្គម# #លុយសាំងហ្កាពួរ#
3130
រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានកណ្តាប់ដៃធ្ងន់ ឬស្រាលធៀបនឹង ប្រាក់នៃបណ្តាប្រទេសសំខាន់ៗមួយចំនួន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៥ រៀល, ១អឺរ៉ូ ទិញចូល ៤៨២៤ រៀល លក់ចេញ ៤៨៧២ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៧៩ រៀល លក់ចេញ ៣០០៩ រៀល ។
ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦១៥ រៀល លក់ចេញ ៦២១ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៧ រៀល លក់ចេញ ៣៩១៦ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៩ រៀល ។
ជាមួយគ្នានេះដែរសម្រាប់ហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០២០ រៀល លក់ចេញ ៣០៥១ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៥ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)