
V-Sports
· 2020-12-10
ការប្រេីប្រាស់ Shortcut Key ក្នុងកម្មវិធី Microsoft Word
#កុំព្យូទ័រ# #Microsoft word# #Shortcut# #បច្ចេកវិទ្យា# #Windows#
8482
តេីការប្រេីប្រាស់ Shortcut Key នៅក្នុងកម្មវិធី Microsoft Word ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់យេីងអ្នកប្រេីប្រាស់?

ការប្រេីប្រាស់ Shortcut Key នៅក្នុងកម្មវិធី Word គឺបានផ្តល់នូវភាពងាយស្រួលខ្លាំងណាស់ដល់យេីងដែលជាអ្នកប្រេីប្រាស់ក្នុងការរៀបចំ រចនាអត្ថបទសម្រាប់បញ្ជារឬកំណត់និងបន្ថែមមុខងារផ្សេងៗបានយ៉ាងលឿនហេីយរហ័សដោយមិនចាំបាច់ប្រេីប្រាស់នូវ Mouse បញ្ជារ។ ខាងក្រោមនេះគឺជាចំណេះដឹងមួយពាក់ព័ន្ធទៅនិងការប្រេីប្រាស់នូវ Shortcut key ខ្លះៗនៅក្នុងកម្មវិធី Microsoft Word។

សូមអនុវត្តន៍តាមវិធីដូចខាងក្រោម៖
- Ctrl + A សម្រាប់ធ្វេីការ Select ទាំងអស់
- Ctrl + B សម្រាប់ដាក់អក្សរដិត
- Ctrl + I សម្រាប់ដាក់អក្សរទ្រេត
- Ctrl + U សម្រាប់ដាក់បន្ទាត់នៅពីក្រោមពាក្យ
- Ctrl + Z សម្រាប់ធ្វេីការ Undo Typing
- Ctrl + C សម្រាប់ធ្វេីការចម្លង (Copy)
- Ctrl + X សម្រាប់ធ្វេីការកាត់ពាក្យដែលបាន select
- Ctrl + V សម្រាប់ធ្វេីការ Past ទិន្នន័យដាក់កន្លែងណាមួយដែលយេីងចង់រក្សារទុក
- Ctrl + 1/2/5 សម្រាប់កំណត់គំលាតអក្សរជិតឬឆ្ងាយក្នុងកថាខណ្ឌទាំងមូល
- Ctrl + Shift + W សម្រាប់ដាក់បន្ទាត់នៅពីក្រោមពាក្យដែលយេីងបាន select
- Ctrl + Shift សម្រាប់ដាក់ស្វ័យគុណ (Superscript)
- Ctrl + សម្រាប់ដាក់អក្សរនៅបន្ទាត់តែមួយចុះក្រោមបន្តិច(Subscript)
- Ctrl + M សម្រាប់ចូលមួយថេបក្នុងអត្ថបទទាំងមូល
- Ctrl + K សម្រាប់ដាក់ Link
- Ctrl + H សម្រាប់លាក់អត្ថបទ
- Ctrl + ] សម្រាប់ពង្រីកទំហំអក្សរ
- Ctrl + [ សម្រាប់បង្រួមទំហំអក្សរ
- Ctrl + Shift + A សម្រាប់កំណត់អក្សរតូចទៅជាអក្សរធំទាំងអស់
- Ctrl + Shift + L សម្រាប់ដាក់សញ្ញាមូលនៅដេីមបន្ទាត់និងតម្រឹមចុះថេបទៅមុខនៃអត្ថបទ
- Ctrl + Shift + B សម្រាប់បញ្ចូលឈ្មោះទៅក្នុង Bookmark
- Ctrl + PgUp សម្រាប់យក Cursor ឡេីងទៅលេីបង្អស់នៃអត្ថបទ
- Ctrl + PgDn សម្រាប់យក Cursor ចុះមកក្រោមបង្អស់នៃអត្ថបទ
- Ctrl + E/L/R សម្រាប់តម្រឹមអត្ថបទ កណ្តាល ឆ្វេង ស្តាំ
- Ctrl + Shift + Enter សម្រាប់បង្កេីត Page ថ្មី
- Ctrl + D ឬ Ctrl + Shift + F សម្រាប់ជ្រេីសរេីសពុម្ពអក្សរ
- Alt + Shift សម្រាប់ប្តូរភាសា Typing
- Alt + Shift + F7 សម្រាប់ដាក់កន្លែងបកប្រែពាក្យ
- Alt + Shift + D សម្រាប់យកថ្ងៃខែឆ្នាំនិងម៉ោងក្នុងកុំព្យូទ័រមកដាក់នៅកន្លែង Cursor លោត
- Alt + F5 សម្រាប់បង្រួមទំហំ Maximize ទៅ Minimize
- Caps Lock សរសេអក្សរធំទាំងអស់
- Shift សម្រាប់បញ្ជារយកអក្សរធំៃនដេីមពាក្យ
- Tap សម្រាប់ដកឃ្លា
- Space សម្រាប់ដកឃ្លាម្តងមួយៗ
- Enter សម្រាប់ចុះបន្ទាត់
- Backspace សម្រាប់លុបម្តងមួយអក្សរ
- Delete សម្រាប់លុបអក្សរពេលយេីង select លេីអក្សរ
- PrtScr ប្រេីសម្រាប់ Print-screen ជារូបយកទៅ Past ក្នុងសន្លឹកកិច្ចការរបស់យេីង
- Windows key + PrtScr សម្រាប់ធ្វេីការ Print-screen ជារូបភាពចូលទៅក្នុងកន្លែង Pictures ក្នុងកុំព្យូទ័រ។

ប្រសិនបើលោកអ្នកអនុវត្តន៍តាមវិធីនេះហេីយនៅតែមិនទទួលបានជោគជ័យទៀតនោះ លោកអ្នកអាចធ្វេីការបញ្ចេញនូវមតិបន្ថែមខាងក្រោមអត្ថបទនេះបាន ឬចង់ឱ្យខ្ញុំបង្ហាញពីគន្លឹះក្នុងការដោះស្រាយពីអ្វីផ្សេងៗទៀតរួមទាំងកុំព្យូទ័រ និងទូរស័ព្ទដៃលោកអ្នកក៏អាចបញ្ចេញមតិយោបល់នៅខាងក្រោមអត្ថបទនេះបានផងដែរ ខ្ញុំនឹងធ្វើបង្ហាញជូនបន្ថែម។
សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ។
អត្ថបទដោយ៖ V-Sports
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)