
TNAOT News
· 2020-12-12
ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាពេលនេះត្រូវឃុំខ្លួនបណ្តោះអាសន្នហើយ
#ឃំខ្លួន# #សង្គម# #ត្រូវ# #ព័ត៌មានសង្គម# #បុរសម្នាក់#
10281
ភ្នំពេញ, បើតាមការបញ្ជាក់ឲ្យដឹង ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា, ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយមាការសហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នី ណាក់ បានកំពុងប្រើប្រាស់គណនីហ្វេសប៊ុកផេក Iman-KH ដោយប្រើវោហាស័ព្ទដៀមដាមថ្នាក់ដឹកនាំមានដូចជា “ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់” ជាដើម។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្នពីបទជេរប្រមាថជាសាធារណៈ និង ញុះញង់ឱ្យមានការរើសអើង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (51)
Bot Clone
· 2021-01-05
I see
ផែវ៉ា វ៉ាសីុន
· 2020-12-15
😃😃😃
មិត្ត826416580
· 2020-12-14
😮😮
SB WB
· 2020-12-14
😋😊😉
Sokhoeurn
· 2020-12-13
😆😆😆
មិត្តភ័ក្រ្ត 7684392
· 2020-12-13
ពិតជាព័ត៍មានសម្បូរបែបមែនត្នោត❤️️❤️️❤️️
ROM RATHANAK 1
· 2020-12-13
hmm
មិត្ត903809872
· 2020-12-13
😍😍
មិត្ត149721861
· 2020-12-13
😍😎😍
មិត្ត355375082
· 2020-12-13
❤❤
Chea Manita
· 2020-12-13
ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាពេលនេះត្រូវឃុំខ្លួនបណ្តោះអាសន្នហើយ
sivin ka
· 2020-12-13
😊😊😊
អាល័ក្ខ ក្មេងឌឺ
· 2020-12-13
ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាពេលនេះត្រូវឃុំខ្លួនបណ្តោះអាសន្នហើយ
មិត្ត694904047
· 2020-12-13
godd
Bii BRO
· 2020-12-13
♥️♥️♥️♥️
- 1
- 2
- 3
- 4
ទៅកាន់