បង្ហោះផ្សាយ

ខ្មែរ

ដើមអម្ពិល-DAP News

· 2020-12-21

អគ្គនាយកដ្ឋាន សុខភាពសត្វ ពុំដែលអនុញ្ញាត ឲ្យនាំចូលស៊ុតទា ពីប្រទេសជិតខាងចូលកម្ពុជាឡើយ

#សង្គម# #អគ្គនាយកដ្ឋានសុខភាពសត្វ# #ស៊ុតទា# #នយោបាយជាតិ# #ការនាំចូល#

14242

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រសួងពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតទាពីប្រទេសជិតខាង ចូលមកកម្ពុជាឡើយ ក្រោយពីសាធារណជនមួយចំនួនលើកឡើងថា ស៊ុតទាចុះថោក មកពីបណ្តាលនាំចូលស៊ុតពីប្រទេសជិតខាង។

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា សាធារណជន ពិសេស អ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្តល់យោបល់ជាមួយគណនីហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោ យនេះ។

ករណីស៊ុតចុះថោកក្រោម ៣០០រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់មួយចំនួននេះ មានការលើកឡើងថា បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឲ្យផលិតផលស៊ុត ដែលផលិតបាននៅក្នុងស្រុកមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ទាក់ទងនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារកម្ពុជាឡើយ។

ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែកស៊ុតទាធម្មតា មិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀល ក្នុងមួយគ្រាប់ ចំណែកឯនៅប្រទេសវៀតណាម តម្លៃ៣០០រៀលក្នុងមួយគ្រាប់។

លិខិតបន្តថា ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយ ជាអតិបរិមានៅពេលដែលការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរ មកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ។

បន្ថែមពីលើនេះអគ្គនសយកដ្ឋានបន្តថា ក្នុងករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់-ទាយក ស៊ុត បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់-ទាពីប្រទេសជិតខាង ត្រូចទាក់ទងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈ ទូរស័ព្ទលេខ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ៕

ប្រភព៖DAP NEWS


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (61)

មិត្ត857628496

· 2020-12-23

ចូលរួមគាំទ្រកសិកម្មក៏ដូចជាផលលិតកម្មរបស់ខ្មែរទាំងអស់គ្នាដើម្បីធ្វើឲ្យប្រជាជនយើងមានការងារធ្វើក៏ដូចជាធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើន

មិត្ត441053576

· 2020-12-23

🙏👍😷

Seng Dalin09

· 2020-12-23

ចូលរួមគាំទ្រកសិកម្មក៏ដូចជាផលលិតកម្មរបស់ខ្មែរទាំងអស់គ្នាដើម្បីធ្វើឲ្យប្រជាជនយើងមានការងារធ្វើក៏ដូចជាធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើន

Pich Daravuth

· 2020-12-22

😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

សុធារិទ្ធិ

· 2020-12-22

🤗

eannaven

· 2020-12-22

I see

Puthvong Tun

· 2020-12-22

ការផ្គត់ផ្គង់ កសិផលក្នុងស្រុក ជាកត្តាដែលជំរុញអោយមានកំនើនសេដ្ឋកិច្ចក្នុងប្រទេស

Sovandy dydy

· 2020-12-22

ខ្ញុំសូមចូលរួមគាំទ្រចំពោះផលិតផលក្នុងស្រុក

Matina5504

· 2020-12-22

😋

EapVannyID818198275

· 2020-12-22

សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា 🙏🙏🙏

មិត្ត775529300

· 2020-12-22

😍😍😍

lyly555121492

· 2020-12-22

ធ្វើបែបនេះត្រឹមត្រូវហើយព្រោះធ្វើចឹងនឹងធ្វើអោយស៊ុតនូវក្នុងស្រុករបស់យើងមានតម្លៃថេហើយអាចកាត់បន្ថាយជាតិគីមីពីប្រទេជិតខាងដែលមានបំណងមិនល្អលើប្រទេសយើងផងដែល😍😍😘😘

ចម្រៀងនិងចំណេះដឹង

· 2020-12-22

ចូលរួមគាំទ្រកសិករខ្មែរយើងទាំងអស់គ្នាដើម្បីអោយកសិករខ្មែរយើងទទួលបានប្រាក់កម្រៃខ្លះ😊😊

មិត្ត386075365

· 2020-12-22

🙂🙂

Pich Daravuth

· 2020-12-22

😍😍😍

  • 1
  • 2
  • 3
  • 4
ទៅកាន់

ការណែនាំពិសេស