Hen

· 2019-02-02

អាល្លឺម៉ង់នឹង ទិញយន្តហោះថ្មី បន្ថែមសម្រាប់ ជួរមេដឹកនាំរដ្ឋាភិបាល របស់ខ្លួនដោយមិន មានការពន្យាពេលទៀតឡើយ

0

ប៊ែរឡាំង: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែកុម្ភៈ នេះបានឲ្យដឹងថាកង កម្លាំងអាកាសអាល្លឺម៉ង់ នឹង ទទួលបានយន្តហោះថ្មីចំនួន៣គ្រឿងសម្រាប់ការធ្វើដំណើររបស់ រដ្ឋមន្រ្តីអាល្លឺម៉ង់ទាំងឡាយនិង ជាពិសេសបុគ្គល សំខាន់ៗតំណាងរដ្ឋាភិបាល។

យន្តហោះថ្មីនេះត្រូវបានគេបញ្ជាទិញរួចហើយនេះបើយោងទៅតាមការប្រកាសរបស់រដ្ឋមន្ត្រី ការពារជាតិVon Der Leyenហើយបានបញ្ជាក់ទៀតថាការទិញយន្តហោះថ្មីនឹងត្រូវបានលើកឡើងនៅក្នុងគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ រួចរាល់ហើយហើយ កិច្ចខិតខំប្រឹងប្រែងជាច្រើននឹងត្រូវបានធ្វើឡើងដើម្បីទទួលបានយន្តហោះថ្មីទាំងនោះ។

ការលើកឡើងដូចគ្នានេះតាមរយទស្សនាវដ្តីអាល្លឺម៉ង់ Spiegel រដ្ឋាភិបាលគ្រោងនឹងវិនិយោគ ទឹកប្រាក់ប្រមាណ ១៥០លាន អឺរ៉ូឬប្រមាណជា១៧១,៩ លានដុល្លារក្នុងយន្តហោះនីមួយៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)