
Lundy
· 2019-02-02
អ៊ីរ៉ង់ បង្អួត មីស៊ីលប្រភេទថ្មី រយៈចម្ងាយឆ្ងាយ ឱកាសខួបបដិវត្តន៍ ទី៤០
0
រដ្ឋាភិបាលអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានដាក់បង្អួតពិភពលោកឲ្យឃើញអាវុធមីស៊ីលប្រភេទថ្មីរបស់ខ្លួន ដែលបានអភិវឌ្ឍន៍ឡើងប្រកបដោយលក្ខណៈពិសេស រយៈចម្ងាយវែងរហូតដល់១,៣០០គីឡូម៉ែត្រ ស្របពេលប្រទេសនេះ ប្រារព្ធខួបអនុស្សាវរីយ៍បដិវត្តន៍អិស្លាមលើកទី៤០ ។
រដ្ឋមន្ត្រីការពារជាតិ Amir Hatami ព្រលយថា មីស៊ីលដ៏អស្ចារ្យនេះ សមត្ថភាពរបស់វា ហោះបានរយៈចម្ងាយជាង១,៣០០គីឡូម៉ែត្រ... ស៊ីពេលខ្លីក្នុងការរៀបចំ និងហោះក្នុងកម្រិតទាប មិនខ្ពស់នោះទេ ។
មីស៊ីលនេះ អ៊ីរ៉ង់ឲ្យឈ្មោះហៅថា Hoveizeh បាញ់ចេញពីដីទៅអាកាស ជាគ្រួសារមីស៊ីល Soumar ដែលបានដាក់បង្ហាញកាលពីឆ្នាំ២០១៥ ។
ជំនាញលោកខាងលិចនិយាយថា អ៊ីរ៉ង់បានអភិវឌ្ឍន៍ឥតឈប់ឈរសមត្ថភាពសព្វាវុធរបស់ខ្លួន ហើយក្នុងនោះសង្ស័យកំពុងផលិតមីស៊ីលប៉ាលីស្ទិក រយៈចម្ងាយឆ្ងាយទៀតផងដែលអាចបំពាក់ក្បាលគ្រាប់បែកបរមាណូ ។
ដោយមិនខ្វល់អំពីការព្រមានរបស់អាមេរិក, អ៊ីរ៉ង់បានសាកល្បងបាញ់ផ្កាយរណបមួយកាលពីខែមករា ឆ្នាំ២០១៩នេះ ប៉ុន្តែមិនបានសម្រេចនោះទេ ។
វ៉ាស៊ីនតោនព្រមានតេអេរ៉ង់ថ្មីៗនេះប្រឆាំងការសាកល្បងមីស៊ីល៣លើកតាមការគ្រោងទុក ដែលវ៉ាស៊ីនតោនថា វាអាចរំលោភដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលប៉ាលីស្ទិក ។
អាមេរិកភ័យខ្លាចថា មីស៊ីលប្រើបច្ចេកវិទ្យា ប៉ាលីស្ទិក រយៈចម្ងាយវែង ដែលប្រើនាំផ្កាយរណបទៅអវកាសនោះ អាចផងដែរប្រើប្រាស់ដើម្បីនាំក្បាលគ្រាប់បែកបរមាណូ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)