
Knongsrok
· 2021-03-26
ប្រវត្តិ(ក្រៅផ្លូវការ)របស់គ្រូបង្វឹកថ្មីជម្រើសជាតិកម្ពុជា Ryu Hirose
#Felix Dalmas# #កីឡា# #Ryu Hirose# #Fujita# #បាល់ទាត់អន្តរជាតិ#
887
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសកាលពីព្រឹកមិញនេះ អំពីបុគ្គលថ្មីដែលនឹងមកកាន់តំណែងគ្រូបង្គោលជម្រើសជាតិកម្ពុជាជំនួសលោក Felix Dalmas ខណៈលោកឈ្មោះ Ryu Hirose សញ្ជាតិជប៉ុនហើយមានបទពិសោធន៍ជោគជាំខាងបច្ចេកទេសបាល់ទាត់សម័យទំនើប។
មែនទែនទៅ! ប្រវត្តិការងាររបស់លោកមិនសូវបានប្រភពបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ខណៈដែល FFC ក៏មិនទាន់បានបង្ហាញអំពីបទពិសោធន៍របស់លោក។ បែបណាក្ដី! Knongsrok Sport បានស្រាវជ្រាវហើយរកឃើញប្រវត្តិការងាររបស់លោក ដែលធ្លាប់កាន់តំណែងជាគ្រូបង្គោលយុវជន របស់ក្លិប Guangzhou R&F F.C នៅលីគចិនពីឆ្នាំ ២០១៦ ដល់ ២០២០។
តាមជីវប្រវត្តិដែលលោកសរសេឹរក្នុងបណ្ដាញសង្គម linkedin លោកជាអតីតខ្សែបម្រើនៅក្លិប Fujita នៃប្រទេសជប៉ុន ហើយលោកមានបទពិសោធន៍បង្វឹក និងវិភាគការប្រកួត (Football Analysis)។ លោកមានសញ្ញាបត្រអនុបណ្ឌិត (Master)ពីសាកលវិឡាល័យ San Jose State University សហរដ្ឋអាមេរិក ផ្នែកចលនារាងកាយ (ជវកម្បនាវិទ្យា ) ។
គាត់ជាគ្រូបង្វឹកដែលមានបទពិសោធជាមួយនឹងធ្វើការនៅក្នុងឧស្សាហកម្មកីឡា មានជំនាញនិយាយភាសាអង់គ្លេសជាភាសាទីពីរ វិភាគការប្រកួតបាល់ទាត់( football match analysis)ជំនាញ Public Speaking និងគ្រូបង្វឹកបាល់ទាត់( Football Coaching)។ លោកមានជំនាញខាងទំនាក់ទំនងនិងសេវាសង្គម ដែលមានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Kinesiology ពីសាកលវិទ្យាល័យ San Jose State University។
លោកកំពុងតែកាន់នូវអាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន។ លោកធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១ ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និង ជាគ្រូបង្វឹករបស់ក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។ លើសពីនេះទៅទៀត លោកជា អតីតគ្រូយុវជនក្លិបយក្សនៅចិន Guangzhou R&F ផងដែរ។
(Source : LinkedIn, jslganbare)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក
អំពីអ្នកសរសេររបស់យើង៖ Tech Bro
Tel:
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
ពិការកាយ តែមិនពិការបេះដូង! ពលរដ្ឋខ្មែរអ្នកភូមិព្រៃចាន់ និង ភូមិជោគជ័យពួកគាត់បានស៊ូ និងក្លាហានកាពារទឹកដី ដោយបានរើបន្លាលួសដែលទាហានសៀមបានពង្រាយ

បើអ្នកមានជំងឺប្រកាំង ហេតុអ្វីគ្រូពេទ្យឱ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តទៅវិញ?

ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក

ជំងឺខ្លាញ់រុំថ្លើម គឺជាហានិភ័យនៃជំងឺមហារីកថ្លើម

យោបល់ទាំងអស់ (1)
បងរិត គ្មានតម្លៃ
· 2021-03-27
Hi😍😍😍😍👍👍
- 1
ទៅកាន់