
Project Inspire
· 2021-04-03
“ ទ្រឹស្តី Burn Your Boats ”
#ចំណេះដឹង# #ទ្រឹស្តី# #អប់រំ និងការងារ# #Burn Your Boats#
13483

Burn Your Boats ជាគំនិតមួយដែលផ្ដើមចេញពីជនជាតិ អេស្ប៉ាញ ម្នាក់ ឈ្មោះ Hernán Cortés។ គាត់ជាកាពីទែនសំពៅទាំង 11 ហើយបានចាកចេញទៅស្វែងរកកំណប់នៅកោះដាច់ស្រយាលមួយ ដោយមានអ្នករួមដំណើរចំនួន 600 នាក់នៅលើសំពៅនោះ។ លុះដល់ពេលគ្រប់គ្នាបានចុះចតនៅលើកោះនោះអស់ហើយ លោកកាពីទែន Hernán Cortés បានបញ្ជាឲ្យអ្នកទាំង 600 នាក់នោះធ្វើការដុតកម្ទេចសំពៅរបស់ខ្លួនឯងចោលទាំងអស់។ ហេតុអ្វីបានជាលោក Hernán Cortés សម្រេចចិត្តធ្វើបែបនេះ? ចម្លើយនោះគឺ ដើម្បីប្រាប់ទៅមនុស្សទាំង 600 នាក់ នោះថា នៅពេលនេះពួកគេមានជម្រើសតែមួយគត់ គឺខិតខំធ្វើយ៉ាងណាស្វែងរកកំណប់ ដែលខ្លួនឯងចង់បានឲ្យឃើញ ហើយប្រើប្រាស់សក្ដានុភាពដែលនៅសេសសល់ឲ្យអស់ពីលទិ្ធភាព ដោយមិនមានផ្លូវបោះបង់ ឬដកថយពាក់កណ្ដាលទីឡើយ។
ជាក់ស្តែង ដូចជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ អញ្ចឹង ពេលណាដែលយើងចង់សម្រេចគោលដៅ ឬបំណងប្រាថ្នាអ្វីមួយ សូមធ្វើការលះបង់នូវទម្លាប់មិនល្អចោលឲ្យអស់ ប្រៀបបីដូចជាពាក្យ Burn Your Boats នេះ អញ្ចឹង។ យើងត្រូវតែ ដុតកម្ទេចចោលនូវអ្វីដែលជា ទម្លាប់អាក្រក់របស់យើង អ្វីដែលជាឧបសគ្គសម្រាប់យើង និងអ្វីដែលតែងតែរារាំងមិនឲ្យយើងទទួលបានភាពជោគជ័យ ជាដើម។ បើនិយាយឲ្យស្រួលយល់ Burn Your Boats គឺជាវិធីសាស្ត្រមួយ ជំរុញឲ្យអ្នកហ៊ានសម្រេចកិច្ចការអ្វីមួយដោយគ្មានភាពស្ទាក់ស្ទើរ ឬបង្កើតលេសសម្រាប់ខ្លួនឯងបានឡើយ។ ដូច្នេះនៅពេលណា ដែលយើងចង់សម្រេចគោលដៅអ្វីមួយ ចូរគិតថាយើងមិនមានផ្លូវបកក្រោយឬបោះបង់ចោលកណ្ដាលទីនោះទេ ព្រោះយើងមានផ្លូវតែមួយគត់គឺសម្រេចគោលដៅឲ្យបាន។ ឧទាហរណ៍ ដូចជាយើងចង់ស្វែងរករបស់អ្វីមួយដែលល្អបំផុតសម្រាប់យើង ក៏ប៉ុន្តែពេលខ្លះយើងតែងតែបង្កើតលេសនេះ លេសនោះ ឬមានហេតុផលជាច្រើន ដែលបណ្តាលឲ្យយើងខ្ចិលពន្យារពេល ឬបោះបង់ចោល ឈប់ធ្វើបន្ដទៀត។ ផ្ទុយទៅវិញ ប្រសិនបើយើងធ្វើឲ្យខ្លួនឯងសល់ជម្រើសតែមួយ នោះយើងនឹងមានការប្ដេជ្ញាចិត្តខ្ពស់ ហើយដាច់ខាតត្រូវតែធ្វើវា ព្រោះថាយើងមិនមានពេលសម្រាប់ថ្ងៃស្អែក ឬថ្ងៃក្រោយនោះទេ។ ត្រូវចេះប្រែក្លាយស្ថានភាពជុំវិញខ្លួនទៅជាស្ថានភាពបន្ទាន់ ព្យាយាមដោះស្រាយបញ្ហានៅចំពោះឲ្យរួចរាល់ និងសម្រេចគោលដៅតាមពេលវេលាដែលបានកំណត់។
ដូច្នេះ ជាចុងក្រោយ ត្រូវសួរខ្លួនឯងថា “What are Your Boats You Want to Burn?” តើហេតុផលអ្វីខ្លះដែលតែងតែរារាំងយើងមិនឲ្យមានភាពរីកចម្រើន? ព្យាយាមគិតអំពីបញ្ហាកន្លងមក ដែលយើងតែងតែគេចវេស មិនហ៊ានប្រឈមមុខដោះស្រាយ។ ស្វែងរកឬសគោលនៃមូលហេតុដែលតែងតែធ្វើឲ្យយើងបោះបង់គោលដៅចោលកណ្តាលទី។ បន្ទាប់មក ត្រូវកាត់ផ្តាច់ចោលនូវហេតុផលអវិជ្ជាមានទាំងនោះ ហើយចាប់ផ្តើមផ្ដោតទៅលើគោលដៅ និងសម្រេចវាឲ្យបាន។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖
https://www.facebook.com/pg/projectinspirecambodia/
សរសេរដោយសមាជិក Project Inspire ឡូវ ធានស៊ីញ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

ទ្រព្យ ៣ យ៉ាង ដែលអ្នកមានមិនដែលទុកក្នុងផ្ទះ ប៉ុន្តែគ្រួសារក្រីក្រតែងតែឃើញមានរបស់ទាំងនេះ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់រយៈពេល ៧ថ្ងៃនាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ពលរដ្ឋទៅលេងស្រុកកំណើត

យោបល់ទាំងអស់ (0)