បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2021-05-09

ទិវាមាតា! សារ «កូន​ស្រឡាញ់ម៉ែ» ត្រូវបាន​បង្ហោះពេញបណ្តាញសង្គម

#រឿងនិទាន និងប្រលោមលោក# #កូន​ស្រឡាញ់ម៉ែ# #កម្សាន្ត# #បណ្តាញសង្គម# #ទិវាមាតា#

13866

ដោយ: រួបរួម

វប្បធម៌​បរទេស មិនមែន​សុទ្ធតែ​មិនអាច​ទទួលយកបាន​ទាំងអស់​នោះទេ។ នៅថ្ងៃនេះ យុវជន​កម្ពុជា និង​យុវជន​ដទៃ​នៅលើ​សកលលោក បានបង្ហាញ​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ​ជាមួយនឹង​ក្តី ស្រឡាញ់ និង​ការដឹងគុណ​ខ្ពស់។

តាមពិត​ទិវា​មាតា (Mother’s Day) មិនមែនជា​ប្រពៃណី​របស់​ខ្មែរ​ឡើយ ប៉ុន្តែ​ចរន្ត​នៃ​ការ​ប្រារព្ធ​ទិវា​នេះ កាន់តែ​មានការ​ផុសផុល​នៅ​កម្ពុជា ហើយ​អារម្មណ៍ និង​មនោសញ្ចេតនាផ្សេងៗរបស់​យុវវ័យ​បាន​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការសរសេរ ការដាក់​រូបភាព នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ។

ទិវា​មាតា​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ១៩០៨ នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី Anna Jarvis ដើម្បី​ឧទ្ទិស​ដល់​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​ស្ត្រី​ដែលជា​ម្តាយ​គ្រប់រូប ដោយ​ទិវា​នេះ វិ​វត្ត​មកពី​ទិវា Mothering Sunday របស់​អង់គ្លេស​នា​សតវត្សរ៍​ទី១៥ ។

 នៅ​ឆ្នាំ១៩១៤ ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​ទិវា​នេះ​មាន​លក្ខណៈ​ផុសផុល រីឯ​អាល្លឺម៉ង់​ចាប់ផ្តើម​ប្រារព្ធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ១៩២៣ ហើយ​ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី តួ​ក​គី និង​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ជា​បន្តបន្ទាប់។

ពុំមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​ឡើយ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រទេស​ខ្លះ​យក​ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រទេស​ខ្លះ​មាន​ពេលវេលា និង​ឈ្មោះ​ហៅ​ទិវា​នេះ ប្លែកៗពីគ្នា រីឯ​ប្រទេស​កម្ពុជា​បាន​និយម​តាម​ប្រទេស​មួយចំនួន​ដែល​ប្រារព្ធ​ទិវា​នេះ នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី២នៃ​ខែឧសភា។

មិនមាន​ការ​រិៈ​គន់​បើកចំហរ​ណាមួយ​ឡើយ​ចំពោះ​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា បែបនេះ ពីព្រោះ​ទាំងអស់គ្នា​សុទ្ធតែ​យល់ថា វា​មិនមាន​ការខាតបង់​ប្រយោជន៍​អ្វី​ឡើយ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​បុត្រ​ធីតា ក្នុងការ​បង្ហាញ​សេចក្តីស្រឡាញ់ និង​គោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ។

ទោះបីជាយ៉ាងណាក៏ដោយ កូនៗទាំងអស់ ត្រូវយល់ថា ការគោរពស្រឡាញ់ចំពោះឪពុកម្តាយ មិនមាន​ថ្ងៃណាពិសេសឡើយ ពោលគឺ​រាល់ថ្ងៃ ហើយក្តីស្រឡាញ់ក៏មិនមែនបញ្ចេញតែ​​តាមបណ្តាញសង្គមនោះដែរ ដោយត្រូវការសកម្មភាពរួមជាមួយគ្នា៕

ម្តាយម្នាក់រង់ចាំផ្តត់ផ្គង់ចំណីអាហារដល់កូនដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុបកាលពីឆ្នាំ២០១៩

សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)

ប្រភព https://thmeythmey.com/?page=detail&id=103488

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (24)

ទូច បូយឿន

· 2021-12-24

😍😘😥🙄

Eii Net

· 2021-06-05

សួរស្តីបងៗ🤗🙂

ID 31582235

· 2021-06-05

G

neathhh

· 2021-06-04

រួមគ្នាបញ្ឈប់ជំងឺ covid 19ទាំងអស់គ្នា សូមការពារខ្លួនអ្នកនិងគ្រួសារអ្នកពីជំងឺ covid 19😷😷

keo sonyta

· 2021-06-03

😘😘😘

មិត្ត1000030578

· 2021-05-26

🙏🙏🙏🙏

មិត្ត16553064

· 2021-05-22

សួស្ដីបាទខ្ញុំទើបតែរៀនលេងApp tnoat តេបើអ្នកទាំងអស់គ្នាចិត្តល្អជួយ like ខ្ញុំបាទមួយផងចាំខ្ញុំសងវិញ អគុណទុកជាមុន

KONG SON

· 2021-05-21

ព្រះរស់គឺឈ្មោះឪពុកម្តាយ

KONG SON

· 2021-05-21

សួស្ដីបាទខ្ញុំទើបតែរៀនលេងApp tnoat តេបើអ្នកទាំងអស់គ្នាចិត្តល្អជួយ like ខ្ញុំបាទមួយផងចាំខ្ញុំសងវិញ អគុណទុកជាមុន

ឈុត រស់

· 2021-05-21

ម៉ែតែងតែមើលថែកូនតាំងពីតូចដល់ធំ😻

មិត្ត01404747

· 2021-05-20

😊

AH GY

· 2021-05-20

I love you mom 💜

មិត្ត989302821

· 2021-05-20

ម៉ាក់លះបង់អ្វីៗក៏ដើម្បីកូន❤️ម៉ាក់ជាវីរះនារីរបស់កូនៗគ្រប់គ្នា

Rothana123

· 2021-05-20

ពាក្យដែលកូនចេះហៅមុនគេគឺម៉ែ☺

ស្រលាញ់់កីឡាបាល់ទាត់

· 2021-05-20

រីករាយទិវា អ្នកម៉ែ

  • 1
  • 2
ទៅកាន់