ឡាត់​ ដាវីដ

· 2021-05-25

ការទទួលរងសម្ពាធពីគ្រួសារ

#ចំណេះដឹង# #ការប្រដៅកូន# #គ្រួសារ# #សម្ពាធ# #អប់រំ និងការងារ#

7447

នៅក្នុងសង្គមនីមួយៗមនុស្សម្នាក់ៗតែងតែទទួលរងនូវសម្ពាធខុសៗគ្នា អ្នកខ្លះជួបរឿងបែបនេះ អ្នកខ្លះទៀតជួបរឿងបែបនោះរហូតដល់អ្នកខ្លះទទួលរងសម្ពាធធ្ងន់ធ្ងរពេកបណ្តាលឲ្យកើតទៅជាជំងឺបាក់ទឹកចិត្ត បាត់បង់សតិអារម្មណ៍ ការគិតពិចារណាថែមទៀតផង។

ការទទួលរងសម្ពាធយើងតែងតែទទួលបានសឹងតែគ្រប់ទីកន្លែង គ្រួសារ ការសិក្សារ ការងារ នឹងជីវិតប្រចាំថ្ងៃគ្រាន់តែសម្ពាធនោះយើងទទួលបានខុសៗគ្នាធ្ងន់ឬស្រាល​ហើយការទទួលរងសម្ពាធខ្លាំងបំផុតនោះគឺនៅក្នុងគ្រួសារ។

រូបតំណាង​

នៅក្នុងប្រធានបទនេះយើងនឹងលើកយកបញ្ហាទទួលរងសម្ពាធក្នុងគ្រួសារមកអធិប្បាយ​ យើងដឹងស្រាប់មកហើយថានៅក្នុងគ្រួសាររបស់យើងឪពុកម្តាយតែងតែអប់រំប្រៀនប្រដៅណែនាំកូនដើម្បីចង់ឲ្យកូនល្អដើរតាមកន្លងធម៌ ប៉ុន្តែគ្រួសារខ្លះឪពុកម្តាយពេលឃើញកូនៗធ្វើអ្វីខុសអ្នកខ្លះវ៉ៃ អ្នកខ្លះជេរប្រទេចហើយលើកយកហេតុផលថាជាការប្រដៅកូនកុំឲ្យធ្វើខុសទៅវិញ។ អ្នកណាដែលមិនចេះធ្វើខុស?ហើយការកែប្រែកំហុសមានច្រើនហេតុអ្វីបានជាប្រើអំពើរហិង្សារដើម្បីប្រៀនប្រដៅកូន?​ការធ្វើបែបនេះអាចបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍របស់កូន ពេលខ្លះឪពុកម្តាយមិនបានយល់ដឹងអំពីផលវិបាកនៃទង្វើរបស់ពួកគាត់ធ្វើនោះទេព្រោះពួកគាត់គិតថាពួកគាត់ធ្វើដើម្បីចង់ឲ្យកូនៗល្អ កត្តាទាំងអស់នេះហើយដែលជាការដាក់សម្ពាធទៅលើកូនៗដែលធ្វើឲ្យពួកគេខ្លាចមិនហ៊ានធ្វើអ្វីមួយដោយសារខ្លាចខុស ខ្លាចត្រូវពាក្យស្តីបន្ទោសម្តងហើយម្តងទៀត។

រូបតំណាង​

សរុបមកការទទួលរងសម្ពាតក្នុងគ្រួសារគឺជាកត្តាចម្បងដូច្នេះឪពុកម្តាយទាំងអស់គួរពិចារណានឹងផ្តល់ឱកាសដល់កូនៗក្នុងការធ្វើមួយដោយខ្លួនពួកគេផ្ទាល់ សូមបញ្ឍប់រាល់ការប្រៀបប្រដៅដោយអំពើរហិង្សាព្រោះអំពើរទាំងនេះមិនអាចធ្វើឲ្យគ្រួសារយើងមានសុភមង្គលឡើយ។

សរសេរដោយ៖ ឡាត់​ ដាវីដ​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)