
ថ្មីៗ-ThmeyThmey
· 2021-06-06
ការសិក្សា៖ «ហាត់ប្រាណទៀតទាត់ជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺឆ្លង»
#COVID-19# #ប្រសិទ្ធភាពវ៉ាក់សាំង# #ហាត់ប្រាណ# #សុខភាព# #ចាក់វ៉ាក់សាំង#
16456

ដោយ: ឈួន ឈីវអុីង
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ការហាត់ប្រាណជាប្រចាំ នឹងជួយការពារសុខភាព របស់ មនុស្សគ្រប់គ្នា ដោយវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ធានាបាននូវសុខភាព រាងកាយនិង ផ្លូវចិត្តឱ្យបានរឹងមាំ។ របាយការណ៍សិក្សាមួយបង្ហាញថា ការហាត់ប្រាណបានជាប់លាប់ ក្រៅពីធានាសុខភាពទូទៅ វាក៏អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ផងដែរ។ ដូច្នេះ ដើម្បី ឱ្យទប់ទល់នឹងជំងឺឲ្យបានកាន់តែប្រសើរ ការហាត់ ប្រាណគួរតែជាជម្រើស ល្អបំផុត។
ការហាត់ប្រាណទៀងទាត់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សគ្រប់គ្នា និងអាចជួយកាត់បន្ថយ ហានិភ័យនៃ ការកើតជំងឺផ្សេងៗផង។ អ្វីដែលសំខាន់នោះ ការហាត់ប្រាណជាប្រចាំក៏មានចំណែកជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងដែលជួយការពារមនុស្សមិនឱ្យស្លាប់ដោយជំងឺឆ្លងច្រើនប្រភេទដែរ។ នេះបើតាម សាស្ត្រាចារ្យផ្នែកសុខភាពនៃសកលវិទ្យាល័យ Glasgow Caledonian លោក Sebastien Chastin។
អំណះអំណាងរបស់សាស្ត្រាចារ្យខាងលើ គឺពឹងផ្អែកលើការសិក្សាចំនួនប្រាំមួយ ដែលមាន អ្នកចូលរួមជាង៥០ម៉ឺននាក់។ ពួកគេបានធ្វើលំហាត់ប្រាណតាមការណែនាំពីអ្នកជំនាញ រយៈពេល៣០នាទី រៀងរាល់ថ្ងៃ និងប្រាំថ្ងៃក្នុងមួយសប្តាហ៍។ លទ្ធផលបង្ហាញថា ការធ្វើសកម្មភាពរាងកាយបានជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗនិងស្លាប់ដោយសារជំងឺឆ្លងប្រមាណ ៣៧ភាគរយឯណោះ។
បើតាមគេហទំព័រព័ត៌មានអូស្ត្រាលី The Conversation ការហាត់ប្រាណទៀងទាត់មានចំណែកសំខាន់ក្នុងការបង្កើនកម្រិតអង្គបដិប្រាណ immunoglobulin IgA ដែល មាននាទីស្រោបភ្នាសរំអិលនៃសួតនិងផ្នែកផ្សេងទៀតនៃរាងកាយដែលវីរុស និងបាក់តេរី អាចជ្រៀតចូល និងវាយប្រហារ។ លំហាត់ប្រាណនេះទៀតសោត ក៏អាចជួយបង្កើនចំនួនកោសិកា CD4 + T ដែលទទួលខុសត្រូវ ក្នុងការរំញោច ប្រព័ន្ធភាពស៊ាំនិងគ្រប់គ្រងការឆ្លើយតបរបស់វាដែរ។
ឧទាហរណ៍ជាក់ស្តែង ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀត ភាគច្រើនតែងវាយប្រហារខ្លាំងលើមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងត្បៀតសរសៃឈាមបេះដូងជាដើម ខណៈអ្នកដែលបានហាត់ប្រាណទៀងទាត់មិនសូវប្រឈមនឹងជំងឺទាំងនេះឡើយ។
លើសពីនេះទៅទៀត បើផ្តោតលើការចាក់វ៉ាក់សំាងវិញ ការសិក្សាខាងលើក៏បានបង្ហាញដែរថា ក្រុមមនុស្ស ដែលបានហាត់ប្រាណជាប្រចាំ ទំនងជាមានលទ្ធភាព បង្កើនអង្គបដិប្រាណក្រោយចាក់វ៉ាក់សាំងច្រើនជាងអ្នកដែលមិនបានហាត់ប្រាណប្រហែល ៥០ភាគរយឯណោះ។
សរុបមក ក្នុងស្ថានភាពបច្ចុប្បន្ននេះ ការហាត់ប្រាណនេះហើយជាសកម្មភាពសំខាន់បំផុតសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត ហើយម្យ៉ាងវិញទៀត វាក៏ជួយកាត់បន្ថយលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ផងដែរ។ យ៉ាងណាមិញ រាល់សកម្មភាពហាត់ប្រាណទាំងអស់ក៏ចាំបាច់ត្រូវគោរពតាមគោលការណ៍ រក្សាគម្លាតដើម្បីសុវត្ថិភាពដែរ ដើម្បីបន្ថយហានិភ័យនៃការឆ្លងជំងឺ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
ប្រភព៖ ការសិក្សា៖ «ហាត់ប្រាណទៀតទាត់ជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺឆ្លង» (thmeythmey.com)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (69)
ជុន ចន្ធា
· 2022-01-18
🤗🤗🤗🤗
bongroza
· 2022-01-12
good
Mai Meiling
· 2022-01-10
good
Pa Ra2
· 2022-01-10
,👍
Kong Sopanha
· 2022-01-09
good
Voydavan
· 2022-01-08
😃😍
Voydavan
· 2022-01-08
😄
Voydavan
· 2022-01-08
😘
Un srey pich
· 2022-01-05
😘😍
Phanou Social Media
· 2022-01-04
អ្នកអាចចូលទៅអានបន្ថែមនូវអត្ថបទល្អៗ ក្នុងWeMediaខ្ញុំបន្តបាន
Yakuza Zin
· 2021-12-23
ការសិក្សា៖ «ហាត់ប្រាណទៀតទាត់ជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺឆ្លង»
មិត្ត1000042124
· 2021-12-16
hi
Voydavan
· 2021-12-16
😗
Voydavan
· 2021-12-16
😘
piseyisey
· 2021-12-12
😊☺😊👍
- 1
- 2
- 3
- 4
- 5
ទៅកាន់