
Kanya
· 2019-02-13
ឆ្កែញីមួយក្បាល រត់ចេញពីផ្ទះ ទៅនាំ ប៉ូលិស មកពិនិត្យ ទុយោហ្គាស ដែលលេចធ្លាយ
0
សត្វឆ្កែញីមួយក្បាល ដែលគ្រួសារមួយបានចិញ្ចឹមនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈនៅចាំផ្ទះតែឯងនោះ បានរត់ទម្លុះរបងចេញទៅកាន់ស្នាក់ការប៉ូលិស ដើម្បីឲ្យប៉ូលិស រត់ដេញតាម ពីផ្លូវមួយទៅផ្លូវមួយ រហូតចុងក្រោយ វិលត្រឡប់ មកកាន់ផ្ទះរបស់គេវិញ ។ នៅពេលនោះ ប៉ូលិសបានដើរពិនិត្យមើល ក្រឡឹងតាមបរិវេណជុំវិញនោះ ស្រាប់តែមានធុំក្លិនហ្គាសធ្លាយ ទើបទៅត្រួតពិនិត្យ ដឹងថា នៅក្នុងបន្ទាប់ផ្ទះបាយក្រោមដីនោះ មានទុយោបង្ហូរហ្គាស បែកធ្លាយ រួចកោតសរសើរដល់ សត្វឆ្កែញីមួយក្បាលនេះថា ជាវីរនារី ជួយសង្គ្រោះហេតុការណ៍មិនឲ្យផ្ទុះហ្គាសកើតឡើងបាន ។
ប៉ូលិសអង្គភាព Tuckahoe បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃពុធ ទី១៣ កុម្ភៈថា «សត្វឆ្កែមួយក្បាលបានរត់មក និងនាំប៉ូលិសឆ្លងកាត់ជាច្រើនផ្លូវ បន្ទាប់មកនាំទៅកាន់ទីតាំងដែលសត្វឆ្កែនោះរស់នៅ ។ ប៉ូលិសបានឃើញទ្វារកញ្ចក់ផ្ទះបើកចំហរ ហើយរបងផ្ទះបានបាក់ ។
ប៉ូលិសបន្តថា «ដំបូងស្មានថា Sadie (ឆ្កែឈ្មោះ Sadie) ជាសត្វដែលមិនល្អនោះទេ ។ ទោះយ៉ាងណា ពេលដែលប៉ូលិសដើរជុំវិញបរិវេណផ្ទះ ពួកគេបានធុំក្លិនឧស្ម័នហ្គាសសាយភាយចេញពីតាមបង្អួចចំហរមួយ នៃបន្ទប់ក្រោមដី»។ លោកLawrence Rotta ស្នងការប៉ូលិសបានបន្ថែមថា សត្វឆ្កែញីមួយក្បាលនេះ បានជួយឲ្យផ្ទះមួយនេះ គេចផុតពីការផ្ទុះហ្គាស និងការបែកធ្លាយឧស្ម័ន ខណៈម្ចាស់ផ្ទះមិននៅ ។
ម្ចាស់ផ្ទះ និងម្ចាស់ចិញ្ចឹមសត្វឆ្កែខាងលើនេះឈ្មោះ Serena Costello បាននិយាយថា គាត់ និងកូនស្រីអាយុ៤ឆ្នាំម្នាក់ មិនបាននៅផ្ទះនោះទេ អំឡុងពេលនោះ ប៉ុន្តែ Sadie(ឆ្កែ)ទំនងជាបានជួយសង្គ្រោះយើងហើយ ។ នាងជាវីរនារីមួយ ។ នាងជាងវីរនារីរបស់យើង ហួសពីការថ្លែងទៅបាន សង្គ្រោះជីវិតពួកយើង Yeah អស្ចារ្យណាស់! ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់