
NHEAM
· 2021-06-10
សំណេរបែបពិភាក្សា៖ រឿងរាមកេរ្ដិ៍ បង្ហាញតែភាពអច្ឆរិយៈប៉ុណ្ណោះ (ភាគ១)
#ចំណេះដឹង# #រឿងរាមកេរ្ដិ៍# #អប់រំ និងការងារ# #សំណេរបែបពិភាក្សា#
4574
អក្សរសិល្ប៍មានការបែងចែកជាច្រើនប្រភេទនិងទៅតាមចលនាផ្សេងៗ ដោយផ្អែកលើដំណើររឿង ខ្លឹមសារ អត្ថន័យរបស់អក្សរសិល្ប៍នោះ។ រឿងរាមកេរ្ដិ៍ជាអក្សរសិល្ប៍បុរាណបែបព្រាហ្មណ៍និយមមួយដែលខ្មែរស្គាល់តាំងពីយូរលង់ណាស់មកហើយ។ រឿងនេះមានលក្ខណៈខុសប្លែកពីអក្សរសិល្ប៍ដទៃដំណើររឿងតាំងពីដើមដល់ចប់ពោរពេញដោយភាពអស្ចារ្យចាកឆ្ងាយពីជីវីតមនុស្សដទៃ។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយពោលថា “រឿងរាមកេរ្ដិ៍បង្ហាញបង្ហាញភាពអច្ឆរិយៈប៉ុណ្ណោះ” ។
តើមតិនេះត្រឹមត្រូវដែរឬទេ?
ដើម្បីជាជំនួយដល់ការបកស្រាយមតិប្រធានខាងលើឱ្យបានច្បាស់លាស់គប្បីយល់ន័យនៃពាក្យភាពអច្ឆរិយៈ ជាមុនសិន។ ភាពអច្ឆរិយៈ គឺជាអ្វីដែលខុសពីការពិត អស្ចារ្យហួសពីភាពជាក់ស្ដែង។ ន័យប្រធានបានសេចក្ដីថា ស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្ដិ៍បង្ហាញតែអ្វីដែលហួសពីជីវិតមនុស្ស។

(មតិខ្លះយល់ថា (រឿងរាមកេរ្ដិ៍ បង្ហាញតែភាពអច្ឆរិយៈប៉ុណ្ណោះ) ។ តើមតិនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សា។)
ជាការពិតណាស់បើតាមការសិក្សាវិភាគស្នាដៃអក្សរសិល្ប៍រឿងរាមកេរ្ដិ៍ គឺពិតជាបង្ហាញតែភាពអច្ឆរិយៈដូចការលើកឡើងរបស់ប្រធានមែន។ បានជាអះអាងបែបនេះពីព្រោះ គ្រប់ចំណុចនៃរឿងរាមកេរ្ដិ៍បង្កប់ដោយភាពអស្ចារ្យហួសពីសមត្ថភាពមនុស្សអាចធ្វើបាន។ តួអង្គមិនត្រឹមមានមនុស្សសត្វតែថែមទាំងមានទេវតា ព្រះឥន្រ្ទ ព្រះព្រហ្ម គ្រុដ យក្ស។ ដំណើររឿងមួយចំនួនកើតឡើងនៅឋានលើ នៅព្រៃហេមពាន្ដ នៅឋានបាតតាល។ ដំណោះស្រាយបញ្ហាមានការធ្វើយុទ្ធសង្គ្រាមយ៉ាងអស្ចារ្យក្រៃលែង។ តួអង្គមនុស្សក៏មានលក្ខណៈខ្ពង់ខ្ពស់ នារីសុទ្ធតែកំពូលនារី បុរសសុទ្ធតែកំពូលបុរស។ ជាក់ស្ដែងតួអង្គព្រះរាមមានសមត្ថភាពលើសគេ អាចប្លែងសរកំទេចឋានលើ ឋានកណ្ដាលគ្មានសត្រូវណាយកឈ្នះព្រះអង្គបានឡើយ។ ដូចជាយក្សកាកណាសូរបំផ្លាញហោមពិធីឥសីពិស្វាមិត្រ ព្រះរាមបានថ្លែងសរសម្លាប់យក្សនោះចោល។ ពេលព្រះអង្គយាងទៅកាន់ចិត្តកូតធម្មជាតិមានការប្រែប្រួលព្រោះតែឫទ្ធិអំណាចព្រះអង្គកាចទៅជាស្លូតធម្មជាតិក្រៀមស្វិតប្រែជាស្រស់បំព្រង។ រឿងហេតុនេះហាក់បីដូចខុសស្រឡះពីជីវិតមនុស្សរស់នៅ។ ចំណែកតួអង្គហនុមានមានសមត្ថភាពកាឡាខ្លួនតូចធំហោះហើរឆ្លងសមុទ្រ លីភ្នំ និងអាចចុះទៅឋានបាតាលឡើងទៅឋានព្រះអាទិត្យដោយគ្មានលំបាកក្រៅពីនេះនៅមានតួអង្គខ្លះជាយក្សដូចក្រុងរាពណ៍អាចប្រែជាយក្សទសមុខប្រយុទ្ធនឹងគូរសត្រូវយ៉ាងអស្ចារ្យ។ នាងសីតាវិញពេលព្រះរាមបញ្ជាក់ភ្ដីភាពឱ្យនាងដើរកាត់ភ្លើងនាងក៏ធ្វើភ្លាមព្រោះអំណាចនៃភក្ដីបរិសុទ្ធ នាងសីតាមិនឆេះក្នុងភ្លើងឡើយ។ ចុងក្រោយនាងខឹងនឹងព្រះរាមបានចុះទៅឋានបាតាលហើយរស់នៅទីនោះមានព្រះភិរុត ស្ដេចនាគ យកអាសារ។ រឿងរ៉ាវទាំងអស់នេះមិនដែលកើតក្នុងសង្គមមនុស្សទាល់តែសោះ គឺមានតែក្នុងជំនឿអរូបិយប៉ុណ្ណោះ។
សរុបសេចក្ដីមករឿងរាមកេរ្ដិ៍គឺបង្ហាញតែភាពអច្ឆរិយៈដូចប្រធានលើកឡើងប្រាកដមែន។ ដំណើររឿងមានការហោះហើរប្រែក្រឡាតួអង្គនីមួយៗមានលក្ខណៈខ្ពង់ខ្ពស់លើសពីការពិត។
អត្ថបទដោយ៖ លី សុផល
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
មាន ស្រីនាង
· 2021-08-08
😻😻
Atiz
· 2021-08-08
😋
មិត្ត1000088547
· 2021-08-07
😊😊
មិត្ត978012514
· 2021-08-06
🤗
ម៉ាក់ លក្ខ័
· 2021-06-11
គ្រប់គ្នាតែងតែមានភាពខ្លាំងហើយនឹងភាពខ្យោយរៀងៗខ្លួនចូកុំប្រដូចខ្លួនរបស់អ្នកនឹងអ្នកដ៍ទៃ
- 1
ទៅកាន់