BBR

· 2021-07-05

អាកាសយានដ្ឋានអន្តរជាតិ Tianfu ដាក់ឲ្យដំណើរការជាផ្លូវការ

#Chengdu# #សង្គម# #ចិន# #Tianfu# #នយោបាយជាតិ#

11465

កាលពីថ្ងៃទី ២៧ ខែមិថុនាកន្លងទៅ អាកាសយានដ្ឋានអន្តរជាតិ Tianfu នៃទីក្រុង Chengdu ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។ បន្ទាប់ពីប្រតិបត្តិការជាផ្លូវការទីក្រុង Chengdu នឹងក្លាយជាទីក្រុងទី ៣ នៅចិនដីគោកដែលមានអាកាសយានដ្ឋានអន្តរជាតិចំនួន២ បន្ទាប់ពី​ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង។

ការរចនារូបរាងនៃអគារស្ថានីយក្នុងអាកាសយានដ្ឋានអន្តរជាតិ Tianfu បានបំផុសគំនិតដោយគ្រឿងលំអមាសរបស់បក្សីព្រះអាទិទេពដែលត្រូវបានរកឃើញពីវិកិណ្ណដ្ឋាន Jinsha។ មើលពីលើ អាកាសអគារស្ថានីយទាំងពីរដូចជាបក្សីព្រះពីរកំពុងហោះហើរដែលវាអាចបំពេញតាមតម្រូវការអ្នកដំណើរក្នុងស្រុក ២៨ លាននាក់ និងអ្នកដំណើរអន្តរជាតិ ១២ លាននាក់នៅឆ្នាំ២០២៥។ (ប្រភព៖ People's Daily Online Sichuan Channel  រូបភាព៖ទីភ្នាក់ងារសារព័ត៌មាន Xinhua)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)