escapeM

· 2021-07-23

ធម្មជាតិមានអត្ថប្រយោជន៍អ្វីខ្លះចំពោះ ការថែទាំផ្លូវចិត្តរបស់យើង?

#ធម្មជាតិ# #ចំណេះដឹង# #អប់រំ និងការងារ# #ការថែទាំផ្លូវចិត្ត#

12855

ធម្មជាតិមានអត្ថប្រយោជន៍អ្វីខ្លះចំពោះ ការថែទាំផ្លូវចិត្តរបស់យើង?


វាជាការពិតមិនអាចប្រកែកបានដែលថា មនុស្សបានកើតចេញពីធម្មជាតិ ហើយពួកយើងសុទ្ធតែមាន DNA ពីមនុស្សសម័យបុរេប្រវត្តិ ដែលដូនតារបស់យើងសុទ្ធតែបានកើតចេញ និងរស់នៅជាមួយនឹងធម្មជាតិ។ ទោះបីជា កន្លងទៅរាប់ពាន់ឆ្នាំទៅហើយក្តីយើងក៏នៅតែអាចទទួលដឹងថា ធម្មជាតិគឺជាផ្ទះដ៏កក់ក្តៅរបស់យើង ព្រោះការដែលយើងបាន ស្និតស្នាល ប៉ះពាល់ និងនៅជិតជាមួយធម្មជាតិ យើងនឹងទទួលបានការរំសាយអារម្មណ៍ និង បំបាត់ភាពស្មុគស្មាញផងដែរ។ 


មានភស្តុតាងផ្សេងទៀតដែលបាន បញ្ជាក់ថាការស្និតស្នាលជាមួយធម្មជាតិ គឺបានជៈឥទ្ធិពលវិជ្ជមាននៃសុខភាពផ្លូវចិត្ត ដោយតាមរយៈការស្រូបយកខ្យល់បរិសុទ្ធ ការស្តាប់សម្លេងធម្មជាតិ ការឡើងភ្នំ ការដាំ និងថែរទាំដើមឈើតូចៗផងដែរ។ 


មនុស្សដែលបានមានទំនាក់ទំនងជាមួយធម្មជាតិបានរកឃើញថា ពួកគេទទួលបាននូវស្ថានភាពផ្លូវចិត្តនឹងនរ គិតវិជ្ជមាន មានភាពអំណត់ មានគំនិតឆ្នៃប្រឌិតថ្មី រួមទាំងការសមាធិក្នុងខ្លួនផងដែរ។ ក្នុងនោះ ការផ្សារភ្ជាប់នឹងធម្មជាតិ ក៏បានផ្តល់នូវការកាត់បន្ថយបញ្ហា depression និង anxiety បន្ថែមដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្តល់នូវការធ្វើរឿងល្អៗ ដែលជាការតបស្នងដល់ធម្មជាតិវិញ ដោយកាត់បន្ថយការបំពុលបរិស្ថាន យកចិត្តទុកដាក់លើការចោលសំរាម រួមទាំងការចូលរួមសកម្មភាពជាក្រុមផ្សេងៗទៀតផងដែរ។ 


ធម្មជាតិពិតជាបានធ្វើអោយមនុស្សទទួលបានគុណប្រយោជន៍ដ៏មហិមារ ដែលមិនអាចកាត់ថ្លៃបាន។ ជាចុងក្រោយ admin ចង់អោយមនុស្សគ្រប់រូប ចូរសាកល្បងអ្វីដែលថ្មី ដែលយើងមិនធ្លាប់បានធ្វើ ដែលពេលខ្លះវាអាចផ្តល់នូវអ្វីមួយអោយយើងវិញ ដែលយើងមិនអាចស្មានដល់។ ការលំហែរអារម្មណ៍ជាមួយហ្នឹងធម្មជាតិ អាចធ្វើបានចាប់តាំងពីការរត់ហាត់ប្រាណ ឬជិះកង់ តាមសួនសាធារណៈ ការថែរទាំ និងតាមដានដំណាំ ឬកូនឈើតូចៗ ការឡើងភ្នំ បោះតង់ ដំណើរកំសាន្ត solo និងសកម្មភាពជាច្រើនទៀតដែលទាក់ទងនិងធម្មជាតិ។ ចូរយកចិត្តទុកដាក់នឹង ផ្លូវចិត្តរបស់អ្នក កុំអោយវាគ្រប់គ្រងលើជីវិតប្រចាំថ្ងៃរបស់យើងបាន។ 

អត្ថបទ & រូបថតដោយ ៖ Sam Brathana 

ហាមយកដោយគ្មានការអនុញ្ញាតិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស