
Raksmei
· 2019-02-19
សាហាវមែន!! គ្រោះថ្នាក់ចរាចរ រវាងរថយន្ដ ក្រឡុកស៊ីម៉ង់ត៍ប៉ះជាមួយគោយន្តពីក្រោយបណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗ
0
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរ មួយបានកើតរវាងរថយន្ដ ក្រឡុកសីុម៉ង៍ប៉ះជាមួយគោយន្តពីក្រោយបានទាញយកអាយុជីវិតបុរសម្នាក់ឲ្យស្លាប់ភ្លាមៗ យ៉ាងរន្ធត់នៅទីតាំងកន្លែងកើតហេតុ និងបងប្អូនប្រជាពលរដ្ឋ ដែលហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវភ្នំបាសិទ្ធ ក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ វេលាម៉ោង៤និង៤៨នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមការបញ្ចាក់ព័ត៏មានពីកន្លែងកើតហេតុក៏ដូចជាសាច់ញាតិរបស់ក្រុមគ្រួសារសពបានឲ្យក្រុមការងារTVFBបានដឹងថាមុនពេលដែលកើតហេតុ នោះគឺគោយន្ដច្នៃរបស់គាត់បានបើកបរក្នុងទិសដៅពីលិចមកកើតស្របជានិងរថយន្តក្រឡុកស៊ីម៉ង់បានមកជ្រុលទៅបុកពីក្រោយធ្វើឲ្យបុរសដែលជាអ្នកបើកគោយន្ដច្នៃខ្ទាតចេញហើយរថយន្ដ ក្រឡុកស៊ីម៉ង់បន្ដមកកិនចំក្បាលបុរសនោះបណ្ដាលស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
សាកសពដែលបានស្លាប់បាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់ដ៏រន្ធត់ខាងលើមានឈ្មោះ ដោក សារ៉ាន់ អាយុ៤៦ឆ្នា រស់នៅក្នុងភូមិនិទានស្រុកបសែត ខេត្តកំពុងស្ពឺ ។
គោលបំណងរបស់ក្រុមគ្រួសារសពនិងបងប្អូសាច់ញាតិគឺបើកបកគោយន្ដច្នៃខាងលើចេញពីផ្ទះបំណងឆ្ពោះទៅធ្វើចម្ការនៅខេត្តស្ទឹងត្រែង តែដោយអកុសលក៏បានជួបគ្រោះចរាចណ៍នោះបុរសស្លាប់ដោយរយថន្ដក្រឡុកកិនចំក្បាលយ៉ាងរន្ធត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏សមត្ថកិច្ចក្រុងបានមកដល់ទីតាងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងត្រួតពិនិត្យសាកសពប្រគល់ទៅឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតផងដែរ ។
ចំពោះរថយន្ដក្រឡុកស៊ីម៉ង់ត៍និងគោះយន្ដច្នៃសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានផ្នែកចរាចណ៍ក្រុងភ្នំពេញ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ព្រឹត្តិការណ៍សន្និសីទ Huawei Developer Conference 2019 នឹងធ្វើឡើងនៅថ្ងៃទី ៩ ដល់ ១១ សីហា តើនឹងមានរឿងអ្វីខ្លះដែលត្រូវពិភាក្សា?

មកមើល ស្ពានកញ្ចក់វែងជាងគេបំផុតក្នុងពិភពលោក គ្រោងសម្ពោធនៅចិន

ចំពោះបងប្អូនស្រ្តីមានផ្ទៃពោះ បើចៀសបានគួរចៀសកុំទទួលទាន ព្រោះអាហារទាំងអស់នេះបំផ្លាញខួរក្បាលទារកក្នុងផ្ទៃ

សេដ្ឋីបច្ចេកវិទ្យា ៥ រូប ជិះតែរថយន្តធុនទាប មិនឡើងស៊េរីដូចគេដូចឯង

យោបល់ទាំងអស់ (0)
គ្មានយោបល់