
រឿងដែលតែងតែជួប
· 2021-08-25
8 ចំណុចក្នុងការចិញ្ចឹមកូនអោយត្រឹមត្រូវ
#ចំណេះដឹង# #ការចិញ្ចឹមកូន# #អប់រំ និងការងារ#
2854
នៅក្នុងការចិញ្ចឹមបីបាច់ ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅ ឪពុកម្តាយគ្រប់រូបតែងតែផ្តល់អោយកូនគ្រប់ៗគ្នា។ ហើយថ្ងៃនេះខ្ញុំមាន 8 ចំណុចដើម្បីចែករំលែកទៅកាន់ឪពុកម្តាយគ្រប់រូបក្នុងការចិញ្ចឹមកូនអោយត្រឹមត្រូវ÷
1.ជួយកូនរបស់អ្នកអោយអភិវឌ្ឍន៍ភាពជឿជាក់លើខ្លួនឯង

(រូបតំណាង)
ម្តាយឪពុកត្រូវពង្រឹងនូវសមត្ថភាពរបស់កូនដោយអោយគេធ្វើអ្វីបានដោយខ្លួនឯងបានខ្លះ។ ដើម្បីអោយគេជឿថាខ្លួនគេអាចធ្វើវាបានដោយមិនចាំបាច់ពឹងពាក់លើឪពុកម្តាយ។
2.ផ្តល់ឱកាសអោយកូនអ្នកជ្រើសរើសដោយខ្លួនឯង

(រូបតំណាង)
ផ្តល់នូវជម្រើសសម្រាប់គាត់ដោយខ្លួនឯង ព្រោះការជ្រើសរើសអ្វីដែលខ្លួនស្រលាញ់នឹងធ្វើអោយពួកគេពេញចិត្តនឹងធ្វើវា។
3.បង្រៀនកូនរបស់អ្នកអោយចេះគ្រប់គ្រងខ្លួនឯង

(រូបតំណាង)
ត្រូវពន្យល់ពួកគេអោយចេះគ្រប់គ្រងខ្លួនឯងដោយមិនអោយពួកគេធ្វើអ្វីទៅតាមតែអារម្មណ៍មួយឆាវនោះទេ។
4.បង្រៀនកូនរបស់អ្នកអោយមានវិន័យដោយខ្លួនឯង

(រូបតំណាង)
វិន័យចំពោះខ្លួនឯង ពិតជាសំខាន់ណាស់ក្នុងការរស់នៅ ក៏ដូចជាកិច្ចការផ្សេងៗ។
5.អោយកូនអ្នកឆ្លើយសំនួរផ្សេង

(រូបតំណាង)
រាល់សំនួរផ្សេងៗ ដែលអ្នកដ៏ទៃសួរអោយគាត់រៀនឆ្លើយវាដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខួរក្បាលរបស់គេ។
6.ផ្តល់នូវកំហុសទៅកាន់គាត់

(រូបតំណាង)
នៅពេលដែលពួកគេធ្វើអ្វីមួយខុស អោយគាត់ចេះទទួលខុសត្រូវនៅកំហុសរបស់គាត់ ដោយនិយាយទៅកាន់គាត់នូវពាក្យលួងលោម មិនត្រូវស្តីបន្ទោសទៅកាន់គាត់ឡើយ។
7.ជួយកូនរបស់អ្នកបង្កើតគំនិតផ្ទាល់ខ្លួនរបស់ពួកគេ

(រូបតំណាង)
គាត់អាចមានគំនិតផ្សេងៗរបស់គាត់ នៅពេលដែលមានភាពក្លាហាននិយាយជាមួយមនុស្សនៅជុំវិញខ្លួន។
8.កុំធ្វើបាបកូនរបស់អ្នកដូចជាចាត់ទុកគេជាមនុស្សតូចគ្រប់ពេល

(រូបតំណាង)
បង្រៀនគាត់ធ្វើនេះធ្វើនោះដោយខ្លួនឯង ដោយមិនអោយគាត់គិតថាគាត់ជាមនុស្សតូចទៀតទេ។
សង្ឃឹមថាថ្ងៃអនាគតគាត់នឹងក្លាយទៅជាបុគ្គលល្អម្នាក់នៅក្នុងសង្គមក៏ដូចជាគ្រួសារផងដែរ។
អត្ថបទដោយ÷ រឿងដែលតែងតែជួប
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
មិត្ត598156650
· 2022-03-16
ពិតជាល្អណាស់អត្ថបទមួយនេះសំរាប់អ្នកជាម្តាយឪពុកគួតែយកចិត្តទុក្ខដាក់ឲ្យបានល្អសំរាប់កូនតូចៗ
- 1
ទៅកាន់