
Sorn chankimkhieng
· 2021-08-29
សូមជូនរឿងនិទាន " រឿងទន្សាយចង់ស៊ីចេក "
#រឿងនិទាន និងប្រលោមលោក# #ទន្សាយចង់ស៊ីចេក# #រឿងនិទាន# #កម្សាន្ត#
4691

កាលពីព្រេងនាយ មានយាយចាស់ម្នាក់កំពុងតែទូលចេកមួយល្អីយកទៅលក់នៅឯផ្សារ ក៏ស្រាប់តែគាត់បានប្រទះឃើញទន្សាយមួយក្បាលធ្វើពុតជាស្លាប់នៅលើដងផ្លូវ។ គាត់ឃើញដូច្នេះក៏លើកដាក់ទន្សាយនោះចូលក្នុងល្អីចេករួចបន្តដំណើរទៅមុខទៀត។
គាត់ដើរបណ្តើរត្រេកអរបណ្តើរក្នុងចិត្តគិតថាយកទន្សាយទៅស្លម្ជូរគ្រឿងហើយថ្ងៃនេះ។
រីឯទន្សាយវិញកាលបើបានយាយដាក់ចូលក្នុងល្អីហើយ ក៏សម្ងំបកស៊ីចេកយ៉ាងឆ្ងាញ់មាត់។ លុះស៊ីចេកអស់មួយល្អីហើយក៏ប្រញាប់ហក់ចេញពីល្អីបោលចូលក្នុងព្រៃបាត់។
ពេលយាយទៅដល់ផ្ទះក៏ដាក់ល្អីចុះ គាត់ឃើញតែសំបកចេកទន្សាយក៏បាត់ ទើបភ្ញាក់ខ្លួនថា គាត់ចាញ់បោកទន្សាយកំហូចនោះ។ យាយគិតស្តាយហើយនិយាយថា "របស់ដែលបានមកដោយស្រួលពេក អាចនាំក្តីវិនាសដល់ខ្លួន" ។ ឥលូវបាត់ទាំងទន្សាយ អស់ទាំងចេកទៀត៕ ចប់៕
តម្លៃអប់រំនៅក្នុងរឿងនេះគឺចង់អោយយើងគ្រប់ៗគ្នាកុំមានចិត្តលោភលន់ពេកព្រោះអាចវិនាសដល់ខ្លួនឯងបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
Keo Monika
· 2021-11-25
🤣🤣លួចសុីចេក យាយ
Sophors Thorng
· 2021-09-17
រឿងនិទានទន្សាយចង់សីុចេកនិងល្អមើលណាស់
មិត្ត043888784
· 2021-09-07
OR 叶 QR
- 1
ទៅកាន់