
Ratha Media
· 2021-09-14
រឿង ព្រះនាងព្រិលសនិងមនុស្សតឿទាំងប្រាំពីរ
#រឿងនិទាន និងប្រលោមលោក# #រឿងនិទានខ្លី# #ព្រះនាងព្រិលស# #កម្សាន្ត#
2980
មានរឿងដំណាលថា មានព្រះនាងគួរឱ្យស្រឡាញ់និងស្រស់ស្អាតម្នាក់ឈ្មោះ“ព្រិលស” គឺនាងរស់ នៅក្នុងប្រាសាទជាមួយម្ចាស់ក្សត្រីដែលគាត់ត្រូវជាម្តាយចុងរបស់នាងផងដែរ។ ប៉ុន្តែម្ចាស់ក្សត្រីដែលជាម្ដាយចុងនោះគ្មានបេះដូងស្រឡាញ់ព្រិលសឡើយ គាត់ច្រណែននិងសម្រស់របស់ព្រិលសណាស់គាត់បានបញ្ជាឱ្យនាងបោសសម្អាតនិងជូតផ្ទះដូចជាអ្នកបម្រើណាស់។

រូបភាពតំណាង
ជារៀងរាល់ថ្ងៃព្រះម្ចាស់ក្សត្រី"យានី"គាត់និងសួរទៅកញ្ចក់វេទមន្តរបស់គាត់ថា“កញ្ចក់ឆ្លុះជួយប្រាប់ខ្ញុំតើអ្នកណាស្អាតជាងគេនៅលើពិភពលោកនេះ? ”ហើយរាល់ពេលដែលកញ្ចក់វេទមន្តតែងតែឆ្លើយថា“គឺមានតែអ្នកហើយគ្មានអ្នកណាស្អាតជាងអ្នកទៀតនោះទេ” ហើយនៅថ្ងៃបន្ទាប់ម្ចាស់ក្សត្រីក៏មកនិយាយជាមួយកញ្ចក់វេទមន្តម្ដងទៀត។

រូបភាពតំណាង
ប៉ុន្តែកញ្ចក់វេទមន្តបានឆ្លើយទៅម្ចាស់ក្សត្រីថា“ខ្ញុំបានឃើញមានក្មេងស្រីម្នាក់ គឺនាងមានបបូរមាត់ក្រហមដូចជាផ្កាកុលាបហើយសក់របស់នាងខ្មៅ រលោងស្បែករបស់នាងសដូចព្រិលឈ្មោះរបស់នាងគឺព្រិលសដ៏ស្រស់ស្អាតបំផុតនៅលើពិភព លោកនេះ។ ម្ចាស់ក្សត្រី"យានី"ដកដង្ហើមធំហើយ ខឹងនិងកញ្ចក់វេទមន្តណាស់ដែលសរសើរ សម្រស់របស់ព្រិលស ខណៈពេលដែលព្រិលស បានមក អធិស្ឋានមុខកញ្ចក់វេទមន្តនេះដើម្បីស្វែងរកស្នេហាពិតរបស់នាងផងដែរនោះ ភ្លាមៗនោះម្ចាស់ ក្សត្រីអាក្រក់ឮដូចនេះហើយក៏ស្រែកខឹងយ៉ាងខ្លាំង។ ហើយភ្លាមៗនោះ ម្ចាស់ក្សត្រីក៏មានគម្រោងមួយចង់លុបបំបាត់ ព្រិលសចេញពីប្រាសាទនេះភ្លាម។ ហើយម្ចាស់ក្សត្រីបានកោះហៅ សេណាឲ្យមកជួបគាត់ភ្លាមនិងឲ្យត្រៀមខ្លួនដើម្បីបញ្ជា ឱ្យយកព្រិលសចូលទៅក្នុងព្រៃ។ បន្ទាប់មកសម្លាប់ព្រិលសចោល អ្នកសេណាឮដូចនេះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឮម្ចាស់ក្សត្រីនិយាយដូចនេះ។ ប៉ុន្តែអ្នកសេណាមិនអាចនិងមិនគោរពតាមបញ្ជារបស់ម្ចាស់ក្សត្រីនៅនិងមុខបានទេប៉ុន្តែ បេះដូងដែលស្រឡាញ់របស់អ្នកសេណាចំពោះព្រិលសគឺគាត់មិនដាច់ចិត្តសម្លាប់នាងព្រិលសឡើយ។

រូបភាពតំណាង
នៅថ្ងៃបន្ទាប់អ្នកសេណាបាននាំយកព្រិលស ចូលទៅក្នុងព្រៃតាមបញ្ជារបស់ម្ចាស់ក្សត្រី។ ប៉ុន្តែខណៈពេលដែលសេណានាំនាងព្រិលសទៅដល់ក្នុងព្រៃនោះ គឺសេណាមិនអាចលើកដៃសម្លាប់នាងព្រិល សបានឡើយគាត់បានប្រាប់ការពិតដល់ព្រិលសនៃ រឿងរ៉ាវទាំងអស់ដល់ព្រិលស ហើយប្រាប់នាងឱ្យរត់ចេញ ហើយកុំត្រលប់មកប្រាសាទវិញព្រិលស ឮដូចនេះគឺមានការភ័យខ្លាចជាខ្លាំងបានងាកហើយរត់ចូលទៅក្នុងព្រៃយ៉ាងលឿនតាមដែលគាត់អាចធ្វើបាន។ នាងព្រិលសរត់ចូលកាន់តែជ្រៅ តំបន់ជុំវិញនោះបានប្រែទៅជាងងឹត។ មែកឈើបានឆក់យកសំលៀកបំពាក់របស់នាង។ ទីបំផុតនាងបានរកឃើញពន្លឺមួយ ហើយឃើញខ្ទមតូចមួយនៅកណ្តាលព្រៃ ហើយនាងព្រិលសក៏ស្រែកសួរថា“តើមានអ្នកណារស់នៅក្នុងខ្ទមនេះទេ?” បន្ទាប់មកនាងក៏គោះទ្វារខ្ទមនោះភ្លាមតែគ្មាននរណាចម្លើយនោះឡើយ។ ទ្វារមានភាពច្របូកច្របល់បន្តិចដូច្នេះនាងសម្រេចចិត្តបោះជំហានចូលទៅក្នុងខ្ទមនោះ។

រូបភាពតំណាង
ព្រះនាងព្រិលសបានឃើញថាខ្ទមមើលទៅកខ្វក់។ មិនរៀបរយ ដូច្នេះនាងចាប់ផ្តើមសម្អាតដោយសង្ឃឹមថានិងសុំឱ្យម្ចាស់ខ្ទមគាត់ឲ្យរស់នៅក្នុងខ្ទមនេះជាមួយគាត់ដោយក្ដីអាណិត។បន្ទាប់មកនាងបានរកឃើញថានៅជាន់ខាងលើមានបន្ទប់គេងមួយហើយមានគ្រែតូចទាំង ៧ ដែលត្រូវបានរៀបចំជាជួរ។ ព្រិលសបានគិតថាវាពិតជានៅទីនេះមានក្មេងរស់នៅផងដែរ។ បន្ទាប់មកនាងក៏បានដេកលើគ្រែហើយគេងលក់យ៉ាងលឿនបាត់ទៅ។បន្តិចក្រោយមក មនុស្សតឿទាំងប្រាំពីរនាក់បានត្រលប់មកពីធ្វើការងាររបស់គាត់វិញ។ ពួកគេបានឃើញថាទ្វារចូលទៅក្នុងខ្ទមបានបើកចំហរលើសពីនេះផ្នែកខាងក្នុងក៏ស្អាតនិងមានសណ្តាប់ធ្នាប់យ៉ាងល្អផងដែរ ពួកគេបានមើលខ្ទមនេះហើយនិយាយថា“ ច្បាស់ជាមានអ្វីខុសប្រក្រតីមិនខានហើយ” ហើយពួកគាត់ក៏ឡើងទៅជាន់ទី ២ ក៏ឃើញក្មេងស្រីនាងព្រិលសដេកលក់នៅលើគ្រែរបស់ពួកគាត់។ បន្ទាប់មកនាងព្រិលសក៏ភ្ញាក់ឡើងហើយនិយាយទៅកាន់មនុស្សតឿថា “ តើពួកអ្នកជានរណា?” មនុស្សតឿនៅពេលដែលព្រិលស បើកភ្នែកធំៗចំពោះការភ្ញាក់ផ្អើលរបស់នាង ហើយពួកមនុស្សតឿទាំងប្រាំពីរក៏ឆ្លើយថា "ពួកយើងគឺជាម្ចាស់រស់នៅក្នុងខ្ទមនេះ គឺពួកខ្ញុំមិនមែនក្មេងដូចនាងគិតឡើយ។ បន្ទាប់មកនាងព្រិលសក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ទៅពួកមនុស្ស តឿបានស្ដាប់ ហើយពួកមនុស្សតឿអាណិតក៏យល់ព្រមអោយនាងព្រិលសស្នាក់នៅជាមួយពួកគាត់ដើម្បីការពារនាងព្រិលសពីម្តាយចុងចិត្តអាក្រក់។

រូបភាពតំណាង
នៅថ្ងៃបន្ទាប់មុនពេលពួកមនុស្សតឿចាកចេញទៅធ្វើការងារគាត់វិញពួកគេបានប្រាប់ នាងព្រិលស ថា "កុំបើកទ្វារឱ្យអ្នកណាចូលឲ្យសោះណា។ ព្រះនាងព្រិលសបានងក់ក្បាលយល់ព្រម។បន្ទាប់មក សេណាដែលដោះលែងនាងព្រិលសក៏បានត្រឡប់ទៅដល់ប្រាសាទវិញ ហើយប្រាប់ម្ចាស់ក្សត្រីដ៏កាចសាហាវថាគាត់បានសម្លាប់នាងព្រិលសហើយ បន្ទាប់មកម្ចាស់ក្សត្រីសប្បាយរីករាយណាស់បានដើរទៅរកកញ្ចក់វេទមន្តហើយនិយាយថា"កញ្ចក់សូមប្រាប់ខ្ញុំបន្តិចឥឡូវនេះតើអ្នកណាស្អាតជាងគេនៅលើពិភពលោកនេះ?" ប៉ុន្តែកញ្ចក់វេទមន្តបានឆ្លើយដដែលៗថា "គឺមានតែនាងព្រិលសទេដែលស្រស់ស្អាតជាងគេនៅលើលោកនេះ ប៉ុន្តែឥឡូវនេះនាងកំពុងរស់នៅក្នុងខ្ទមដែលមនុស្សតឿទាំង ៧ នាក់រស់នៅ ព្រិលសគឺស្រស់ស្អាតបំផុត"។ ម្ចាស់ក្សត្រីបានប្រាប់កញ្ចក់វេទមន្តថាព្រិលសបានស្លាប់ហើយ។ ប៉ុន្តែកញ្ចក់វេទមន្តឆ្លើយថា"ព្រិលស គឺនៅរស់នៅឡើយទេ"។ម្ចាស់ក្សត្រីបានឮដូចនេះក៏មានកំហឹងខឹងយ៉ាងខ្លាំងបានប្រញាប់ប្រញាល់ចុះទៅក្នុងព្រៃងងឹតនោះភ្លាម។ ហើយនាងម្ចាស់ក្សត្រីប្រញាប់លាយរូបមន្តជាច្រើនមុខជាមួយគ្នា ហើយផ្លាស់ប្តូរខ្លួនឯងទៅជាស្ត្រីចំណាស់ម្នាក់ដែលមានមុខអាក្រក់ បន្ទាប់មកនាងបានបញ្ចេញវេទមន្តដើម្បីធ្វើឱ្យផ្លែប៉ោមមួយផ្លែក្លាយជាផ្លែប៉ោម ពុលអ្នកណាដែលខាំផ្លែប៉ោមនេះនិងស្លាប់ភ្លាមៗប៉ុន្តែមានតែការថើបដំបូងនៃស្នេហាពិតទេដែលអាចបំបាត់បណ្តាសានេះហើយនិងត្រូវរស់ឡើងវិញពីការពុលផ្លែប៉ោមពុលនេះ។

រូបភាពតំណាង
នៅថ្ងៃបន្ទាប់នៅឯខ្ទមមនុស្សតឿទាំងប្រាំពីរនាក់ ខណៈដែលពួកគេចេញទៅធ្វើការដូចរាល់ថ្ងៃ ប៉ុន្តែនៅរសៀលនេះមានការគោះទ្វារនៅខាងមុខខ្ទម។ ប៉ុន្តែព្រិលសចងចាំថាមនុស្សតឿមិនអនុញ្ញាតឱ្យនាងបើកចំហឲ្យចំពោះមនុស្សចម្លែកចូលទេ។ ប៉ុន្តែសម្លេងគោះទ្វារនៅតែបន្តនាងព្រិលសគឺមានការឆ្ងល់និងភ័យខ្លាចចំពោះការគោះទ្វារនេះផងដែរ ហើយព្រិលសក៏ស្រែកសួរថា"តើជាអ្នកណាគេដែលគោះទ្វារនេះ?" ហើយព្រិលសក៏បើកទ្វារក៏ឃើញថាគ្រាន់តែជាស្ត្រីចំណាស់ម្នាក់ដែលលក់ផ្លែប៉ោមនិងជូនពេលមេឃកំពុងភ្លៀងនៅខាងក្រៅផងដែរនោះ ម្ចាស់ក្សត្រីដែលប្រែក្រឡាខ្លួនជាស្ត្រីចំណាស់នោះក៏និយាយថា"តើអ្នកអាចឱ្យខ្ញុំចូលក្នុងបានទេ? ” ម្ចាស់ក្សត្រីក្នុងទម្រង់ជាស្ត្រីចំណាស់មិនស្អាតនេះជាមួយនិងកញ្ចប់ផ្លែប៉ោម មួយដោយនិយាយជាមួយព្រិលសដោយក្តីអាណិត បន្ទាប់មកព្រិលសបានបើកទ្វារឱ្យស្ត្រីចំណាស់ចូល“ ប៉ុន្តែព្រិលសមើលផ្លែប៉ោមក្រហមគួរឆ្ងាញ់ទាំងនេះ។ ស្ត្រីចំណាស់នេះក៏និយាយថា "តើអ្នកចង់ញ៉ាំវាទេ? ” ព្រិលសនិយាយតបវិញថា“ ខ្ញុំចង់ទិញផ្លែប៉ោមនេះញ៉ាំណាស់។ ប៉ុន្តែខ្ញុំមិនមានលុយទិញទេ”។ ហើយស្ដ្រីចំណាស់ឆ្លើយថា“វាមិនជាអ្វីទេ! គ្រាន់តែអ្នកសិតសក់្យឲ្យខ្ញុំគឺគ្រប់គ្រាន់ហើយអ្នកក៏អាចញ៉ាំវាបានហើយ” ស្ត្រីចំណាស់បានរៀបចំផ្តល់ផ្លែប៉ោមពុលដល់ព្រិលស។ ហើយបានបញ្ចុះបញ្ចូលឲ្យនាងព្រិលសឱ្យភ្លក់រសជាតិប៉ោមនេះភ្លាម។ព្រិលសបានខាំផ្លែប៉ោមយ៉ាងធំហើយញ៉ាំ។ បន្ទាប់មករាងកាយរបស់នាងស្រាប់តែខ្សោយទៅបានដួលទៅនិងដីហើយស្លាប់ទៅ។ ម្ចាស់ក្សត្រីដែលប្រែខ្លួនជាស្ត្រីចំណាស់នោះនាងមានសេចក្តីត្រេកអរជាពន់ពេក។ ដោយជោគជ័យនៃផែនការអាក្រក់របស់នាង វាដល់ពេលហើយដែលមនុស្សតឿទាំង ៧ នាក់បានត្រលប់មកផ្ទះវិញ។ ហើយមនុស្សតឿទាំងប្រាំពីរឃើញ ម្ចាស់ក្សត្រីដែលជាម្តាយចុងដែលប្រែខ្លួនជាស្ត្រីចំណាស់នោះដែលសម្លាប់ព្រិលសដែលកំពុងសើចយ៉ាង រីករាយនោះ។ ពួកគេបានដេញចាប់ស្ត្រីចំណាស់នោះភ្លាមៗ។ម្ចាស់ក្សត្រីដ៏អាក្រក់នៅក្នុងសភាពរាងកាយជាស្ត្រីចំណាស់ម្នាក់បានរត់ចេញពីខ្ទមនោះយ៉ាងលឿន។ នៅតាមផ្លូវមានព្យុះភ្លៀងយ៉ាងខ្លាំង។ នាងបានឡើងដល់កំពូលភ្នំ។ ខណៈពេលដែលពួកមនុស្សតឿកំពុងតាមយ៉ាងជិតស្និទ្ធនៅពីក្រោយ ពេលនោះម្ចាស់ក្សត្រីបានជំពប់ជើងដួលហើយរអិលជើងធ្លាក់ចូលទៅក្នុងទីជ្រៅ ហើយគ្មាននរណាម្នាក់បានឃើញនាងម្តងទៀតទេ។

រូបភាពតំណាង
បន្ទាប់មកពួកមនុស្សតឿបានត្រឡប់ទៅខ្ទមវិញដោយឃើញសភាពនាងព្រិលសស្លាប់នៅនិងមុខ វាជាការអាណិតដែលគ្មាននរណាម្នាក់អាចជួយ សង្គ្រោះជីវិតនាងព្រិលសបានឡើយ។ ប៉ុន្តែនាងព្រិលសនៅតែដូចសភាពដូចអ្នកដេកលក់អញ្ចឹងគឺនៅរក្សាភាពស្រស់ស្អាតដូចដើម។ មនុស្សតឿទាំងប្រាំពីរបានដាក់សាកសពរបស់នាងនៅក្នុងមឈូសកញ្ចក់មួយ។ មួយថ្ងៃក្រោយមកមានព្រះអង្គម្ចាស់សង្ហាបានឆ្លងកាត់ខ្ទមនោះភ្លាមៗនៅ ពេលគាត់ដឹងថាព្រិលសបានបាត់ខ្លួនពីប្រាសាទ។ គាត់តែងតែព្យាយាមតាមរកនាង។ ទីបំផុតគាត់បានជួបព្រិលសជាមួយនិងការខូចចិត្តជាខ្លាំងចំពោះការស្លាប់មួយនេះព្រះអង្គម្ចាស់បានបើកមឈូសកញ្ចក់យឺតៗ ហើយថើបព្រះនាង។ ហើយឱនក្បាលដោយស្ងៀមស្ងាត់។ភ្លាមៗនោះត្របកភ្នែករបស់ព្រិលសបានបើកឡើង។ បណ្តាសា ត្រូវបានរលាយអស់។ នាងភ្ញាក់ពីដំណេករបស់នាង។ ទាំងសត្វនិងមនុស្សតឿទាំង ៧ បានត្រេកអរយ៉ាងខ្លាំង។ ព្រះអង្គម្ចាស់បានឱបនាងហើយដឹកនាងឡើងលើសេះស។ ក្រោយមកទាំងព្រះអង្គម្ចាស់និងព្រះនាងព្រិលសបានរៀបការ។ ហើយសោយរាជ្យដោយរីករាយនៅក្នុងប្រាសាទជារៀងរហូតទៅ៕
ប្រែសម្រួលដោយ : Ratha រដ្ឋា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់