បង្ហោះផ្សាយ

ខ្មែរ

Coffee__Tea

· 2021-10-10

ប្រៀបធៀបសត្វឆ្អឹងកង និងសត្វឥតឆ្អឹងកង

#ចំណេះដឹង# #សត្វឥតឆ្អឹងកង# #សត្វឆ្អឹងកង# #អប់រំ និងការងារ#

445

សត្វឆ្អឹងកងមានដូចជា ឆ្កែ ឆ្មា អណ្តើក ត្រី បក្សី ឬអ្នកទាំងអស់អាចមើលតាមរូបតំណាងទីមួយក៏បាន (Vertebrates មានន័យថា សត្វឆ្អឹងកង ជាសត្វដែលមានឆ្អឹងកងខ្នង)។

សត្វឥតឆ្អឹងកងមានដូចជា ខ្យង គ្រំ ពីងពាង បង្កង បង្គា ឬដូចជារូបតំណាងទីពីរ (Invertebrates មានន័យថា សត្វឥតឆ្អឹងកង ជាសត្វឥតឆ្អឹងកងខ្នង)។

លក្ខណៈរបស់សត្វឆ្អឹងកង និងសត្វឥតឆ្អឹងកងមានលក្ខណៈដូចគ្នា និងខុសគ្នា ដូចជា :

+លក្ខណៈដូចគ្នា

  • ទទួល និងបញ្ចូនព័ត៌មាន
  • ឆ្លើយតបទៅនឹងព័ត៌មាន

+លក្ខណៈខុសគ្នា

- សត្វឆ្អឹងកង

  • មានសរីរាង្គវិញ្ញាណច្រើន
  • ខួរក្បាលមានទំហំធំ ហើយមានលក្ខណៈស្មុគស្មាញ ជាពិសេសថ្នាក់ថនិកសត្វ
  • មានអឌ្ឍគោលខួរ និងខួរតូច។

- សត្វឥតឆ្អឹងកង

  • មានសរីរាង្គវិញ្ញាណតិច
  • ខ្លះមានខួរ តែមានទំហំតូច (កង់គ្លីយ៉ុង) មានលក្ខណៈងាយ
  • គ្មានអឌ្ឍគោលខួរ និងខួរតូចទេ។

កែសម្រួលដោយ : coffee__tea

ដកស្រង់ពី : សៀវភៅពុម្ពជីវវិទ្យាថ្នាក់ទី១២

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់