បង្ហោះផ្សាយ

ខ្មែរ

Tra Media

· 2021-11-25

លោក ព្រាប សុវត្ថិ

#កម្សាន្ត# #តារាខ្មែរ# #ព្រាប សុវត្ថិ#

822

ព្រាប សុវត្ថិ កំពូលតារាចម្រៀងលំដាប់ A នៅកម្ពុជា​ ការឈរឈ្មោះជាតារាជួរមុខនេះគឺពុំមានគូរប្រជែងមួយណាអាចដណ្ដើមយកកេរ្តិ៍ឈ្មោះ ផុតលេខនេះបានឡើយ។ តារាចម្រៀងដែលទើបផ្លាស់ប្ដូរទ្រនំថ្មីៗនេះ ហាក់កំពុងសម្រុកខ្លាំងសម្រាប់ការងារក្រៅសិល្បះយ៉ាងខ្លាំងផងដែរ ពោលគឺការរកស៊ីដីឡូតិ៍ជាមួយនឹងលោកឧកញ្ញា ឡេង ណាវ៉ាត់ត្រាផងដែរ។ តើនៅពីក្រោយភាពជោគជ័យដូចបច្ចុប្បន្នលោកព្រាប សុវត្ថិ បានហែលឆ្លងការលំបាកអ្វីខ្លះ?

លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ក្នុងកំឡុងពេលដែលកងទ័ពខ្មែរក្រហមកំពុងជម្លាសប្រជាជនកម្ពុជាចេញពី ក្រុងក្រោមស្នាដៃរបស់ លោកតា ប៉ុល​ពត។ លោកព្រាប សុវត្ថិ កើតនៅក្រោមដើមស្នាយតែពីរនាក់ម្ដាយ ជាហេតុដែលធ្វើអោយម្ដាយដាក់ ឈ្មោះគាត់ថា ស្នាយ។ កើតមកមិនទាន់បានទាំងចាំមុខឪពុកផង លោកឪពុករបស់លោកព្រាប សុវត្តិ ត្រូវបានអង្គការខ្មែរក្រហមសម្លាប់ ក្នុងឆ្នាំ១៩៧៧។ កុមារព្រាប សុវត្តិ ម្ដាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ជាច្រើនទៀតខំប្រឹងរស់នៅទាំងត្រដក្រោមការគៀបសង្កត់ពីពួកខ្មែរ ក្រហមយ៉ាងវេទនា។ ក្រោយមកថ្ងៃរំដោះ ៧មករាក៏មកដល់សិទ្ធិសេរីភាព របស់ប្រជាជនខ្មែរត្រូវបានទ័ពរណសិយ្យសង្គ្រោះជាតិផ្ដល់អោយ ប្រជាពលរដ្ឋខ្មែរគ្រប់រូបវិញផងដែរ។ ក្រោយរំដោះព្រាប សុវត្តិនឹងម្ដាយ បន្តររស់នៅ់ស្រុកកោះធំរហូតដល់ឆ្នាំ ១៩៨២ ទើបនាំគ្នាមករស់នៅ ក្រុងភ្នំពេញ ហើយម្ដាយលោកក៏បានចូលបម្រើកងទ័ព នៅឯ អគ្គស្នង ការនយោបាយ​ ក្រោយមកបានប្ដូរទៅហរិញ្ញឹកវិញក្រោយលោកស្រី បញ្ចប់ការសិក្សារផ្នែកហិរិញ្ញវត្ថុ។ ក្រោមការទំនុកបម្រុងពីម្ដាយ លោក ព្រាប សុវត្តិ បញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៩១ ហើយបន្តរការសិក្សា បរិញ្ញបត្រច្បាប់់និងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងពេលនឹង ដែរលោកបានចុះឈ្មោះចូលបម្រើជាកងទ័ពនឹងបានក្លាយជាកូន ទាហាន នៅឆ្នាំ ១៩៩២ នៅអគ្គស្នងការនយោបាយ។

ក្នុងកំឡុងជាទាហាននេះលោក ព្រាប សុវត្តិ ត្រូវបានមិត្តភក្តិណែនាំអោយលោកច្រៀងតាមកម្មវិធីផ្សេងៗ រហូតអ្នកគាំទ្រ លោកក៏បានចូល ច្រៀងជាតារាចម្រៀងតាមរាំងសាល និងបៀហ្គាឌិនផ្សេងៗក្នុងឆ្នាំ ១៩៩៤។ រហូតឆ្នាំ ១៩៩៥ ម្ចាស់បទ សន្យាស្រុកស្រែ រូបនេះបាន ចាប់ដៃគូរដំបូងកញ្ញា ទូច ស៊ុននិច ធ្វើអោយចម្រៀងដំបូង២បទរបស់អ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់ទូទាំង ប្រទេសគឺបទ «អូនមិនមែនស៊ិចស៊ី» និងបទចម្រៀងមួយបទ ទៀតគឺបទ «សូមអោយពិតដូចវាចា» ដោយសារភាពល្បីល្បាញនៃចម្រៀងពីរ បទនេះធ្វើអោយផលិតកម្មយក្សនៅកម្ពុជាគឺ រស្មីហង្សមាស សម្រេចចិត្តទទួលយកជាតារាប្រចាំផលិតកម្មរបស់ខ្លួននៅឆ្នាំ ១៩៩៧។ លោក បានចាប់ដៃគូរជាមួយលោកស្រី ហ៊ឹម ស៊ីវន ក្រោមទ្រនំហង្សមាសបានចេញបទចម្រៀងមនោសច្ចេទនាច្រើនបទ ដូចជាបទ ​«ហែកបេះដូង» លោកបានទទួលបានភាពល្បីល្បាញមួយកម្រិតទៀត។

(ព្រាប សុវត្តិ និងលោកស្រី ហ៊ឹម ស៊ីវន)

ក្រៅពីច្រៀង លោកបានឈានជើងប្រឡូកក្នុងវិស័យភាពយន្តផងដែរ តែកុំឆ្ងល់ រឿងគាត់មិនសូវមានប្រជាជនខ្មែរបានមើលទេដូចជារឿង «នេសាន្តក្រពើ» និងមានរឿងមួយទៀតដែលលោកថតក្នុងប្រហែលឆ្នាំ ២០១២ នៅប្រទេសម៉ាឡេស៊ីក៏មិនដែលបានមើលដែរ ត្រង់ចំណុចនេះអ្នកនិពន្ធសូមសសើរហង្សមាសអស់ពីដួងចិត្តតែម្ដងថាពូកែទុករឿងណាស់ ថតហើយមិនបញ្ចាំងតើមកពីហេតុអ្វីទៅ?

មកដល់បច្ចុ​ប្បន្នលោកបានផ្លាស់ទ្រនំទៅកាន់ផលិតកម្ម ហ្គាឡាក់ស៊ី ឡេង ណាវ៉ាត្រា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្រោយប្រកបអាជីពក្រោម ទ្រនំហង្សមាសអស់ ២៣ឆ្នាំ។

អត្ថបទដោយ៖ ឆាន់ សុភ័ត្រា

Linkបទ«អូនមិនមែនស៊ិចស៊ី»៖ https://www.youtube.com/watch?v=3YQ2LQ6pKD8

Linkបទ«សូមអោយពិតដូចវាចា»៖ https://www.youtube.com/watch?v=D03T1z5KxDE

Linkបទ«ហែកបេះដូង» https://www.youtube.com/watch?v=iEgyzDr1tSo

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់