Tra Media

· 2021-11-21

ប្រវត្តិនៃថ្ងៃបុណ្យចូលឆ្នាំសកល

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #បុណ្យចូលឆ្នាំសកល#

1314

ថ្ងៃទីសៅរ៍​​ ទី១ ខែមករា ឆ្នាំ ២០២២ ខាងមុខជាថ្ងៃដែលប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនជុំវិញពិភពលោកត្រូវបានឈប់សម្រាកពីការងារ របស់ពួកគេ។ នៅថ្ងៃទី១ខែមករាជារៀងរាល់ឆ្នាំសម្លេងកាំជ្រួច និងសម្លេចនៃការរាប់ម៉ោងថយក្រោយដើម្បីស្វាគមន៍ឆ្នាំថ្មីជុំវិញពិភពលោក។តែទោះជាពួកយើងបានចូលរួមកម្មវិធីបុណ្យរាល់ឆ្នាំ តែពួកមានមនុស្សតិចតួចណាស់ដែលដឹងពីប្រវត្តិនៃការចាប់ផ្ដើមនៃថ្ងៃបុណ្យចូលឆ្នាំ សកល ខាងក្រោមជារឿងខ្លះៗពាក់ព័ន្ធនឹងថ្ងៃចូលឆ្នាំសកលដែលធ្វើឡើងនៅថ្ងៃទី១ ខែមករាជារៀងរាល់ឆ្នាំ?

ពិធីបុណ្យឆ្នាំសកលត្រូវបានគេដឹងបានប្រារព្ធឡើងដំបូងកាលពីប្រមាណ៤,០០០ឆ្នាំមុន តែពុំមែនប្រារព្ធនៅថ្ងៃទី០១ ខែមករានោះទេ។ ពោលគឺប្រារព្ធឡើងនៅថ្ងៃទី១២-១៣-១៤-១៥-១៦ ខែមេសាជារៀងរាល់ឆ្នាំ គឺចំនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរផងដែរ ព្រោះកាលដើមឡើយ ការប្រារព្ធថ្ងៃបុណ្យចូលឆ្នាំសកលគឺកំណត់តាមប្រតិទិនចន្ទគតិ គឺត្រូវនឹងថ្ងៃ១៥កើត ខែចេត្រ ជារៀងរាល់ឆ្នាំ។

ក៏ប៉ុន្តែការកំណត់យកថ្ងៃទី១ ខែមករា ជាថ្ងៃចូលឆ្នាំសកល គឺចាប់ផ្ដើមនៅក្នុងកំឡុងឆ្នាំឆ្នាំ៤៦ មុនគ្រិស្កសករាជ ដោយព្រះចៅអធិរាជមួយ អង្គនៃចក្រភពរ៉ូមុាំង ដោយកំណត់តាមប្រតិទិនសុរិយគតិ ឬដំណើរគោចរនៃព្រះអាទិត្យ។ ជាទូទៅរាល់រាត្រីនៃទិវាចូលឆ្នាំសកល បានជួនជុំ ពុកម៉ែ បងប្អូនញាំអាហារជុំគ្នា និងមានការជូនពរក៏ដូចជាមានការដូរជូនគ្នាទៅវិញទៅមក។ ដោយឡែកប្រជាជនខ្មែរមួយចំនួនក៏បានធ្វើ ពិធីងូតទឹកជម្រះខ្លូនជូនអ្នកមានគុណផងដែរ៕

អត្ថបទដោយ៖ ឆាន់ សុភ័ត្រា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)