
វប្បធម៌
· 2021-11-23
រឿងឥសីដាច់ឈាន
#រឿងឥសីដាច់ឈាន# #រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#
185

(រូបតំណាង)
កាលពីព្រេងនាយមានកិន្នរី៥នាក់ជាបងប្អូននឹងគ្នា។ ថ្ងៃមួយកិន្នរជាបងទាំង៤នាក់បានហេីរហោះលេងកំសាន្តនិងបានឈប់នៅក្នុងព្រៃមួយដែលព្រៃនោះមានសត្វពីងពាងញីឈ្មោលមួយគូរស់នៅ។

(រូបតំណាង)
ពេលពីងពាងបានឃេីញពួកកិន្នរក៏បានទៅខាំក្រញីដែលធ្វេីឲ្យពួកនាងរយះមុខខូចអស់។ ពួកនាងខឹងនឹងពីងពាងក៏បានទៅជួបនឹងតាជាឥសីមួយអង្គដោយសុំឲ្យទៅសម្លាប់ពីងពាងឲ្យខ្លួន។ តាឥសីពុំយល់ព្រមដោយតបថា គាត់ជាអ្នកកាន់សីលមិនសម្លាប់សត្វនោះទេ។ ពួកនាងកិន្នរក៏បានទៅនាំនាងកិន្នរពៅជាប្អូនដែលមិនត្រូវបានពីងពាងខាំក្រញីនៅមានរូបឆោមលោមពណ៌ស្អាត មកឲ្យអង្វរលោកតាឥសីទៅសម្លាប់ពីងពាងដោយសន្យាថានឹងឲ្យនាងកិន្នរពៅនៅបម្រេីលោកតា។ តាឥសីដោយពុំទាន់អស់កិលេសនៅឡេីយដោយឃេីញនាងពៅស្អាតក៏ទទួលទៅសម្លាប់ពីងពាងទាំង២នោះព្រោះចង់បាននាងកិន្នរពៅ។

(រូបតំណាង)
ក្រោយពេលសម្លាប់ពីងពាងហេីយ នាងកិន្នរបានហេីរទៅបាត់អស់រួមទាំងនាងពៅផងដែរ។ ពេលនោះទេីបឥសីដឹងខ្លួនថាចាញ់កលនាងកិន្នរ។តាឥសីប្រឹងសែកមន្តប្រោសពីងពាងឲ្យរស់ឡេីងវិញតែពុំអាចទៅរួចឡេីងព្រោះគាត់បានដាច់ឈានសមាបត្តិ បាត់ទៅហេីយ គាត់ក៏បានត្រឹមតែសោកស្ដាយព្រោះឈ្លក់នឹងសម្រស់ស្រីស្អាតលុះត្រាតែដាច់សីលដែលខំរក្សាជាយូរមកហេីយ។
គតិអប់រំ៖កុំឈ្លក់វង្វេងនឹងលាភសក្ការៈដោយមិនគិតអ្វីខុសអ្វីត្រូវឲ្យសោះ ព្រោះបេីបានដោយរឿងមិនត្រឹមត្រូវនោះក៏គង់នឹងវិនាសទៅវិញជាពុំខាន។
អត្ថបទដោយ៖រិន សុភក្ត្រា
រូបភាព៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់