បង្ហោះផ្សាយ

ខ្មែរ

Town News

· 2021-11-29

មិនដែលដឹងថានៅក្រោមបាតសមុទ្រ កម្ពុជាមានសួនផ្កាថ្មធំ ហើយស្រស់ស្អាតដល់ម្ល៉ឹងសោះ

#ដើរលេង# #សួនផ្កាថ្ម# #ខេត្តកោះកុង# #ដើរលេងស្រុកខ្មែរ# #ក្រោមបាតសមុទ្រ#

4129

តំបន់សួនផ្កាថ្ម នៅក្រោមបាតសមុទ្ររបស់កម្ពុជាពិតជាមានទេសភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង គ្រាន់តែបានឃើញរូបភាពបែបនេះ មានអារម្មណ៍ថាស្រស់ស្រាយទៅហើយ ចុះទម្រាំតែបានងូតទឹកទៅទស្សនាកម្សាន្តលេង ដោយផ្ទាល់នៅក្រោមបាតសមុទ្រទៀតនោះ មិនដឹងជាប្លែកភ្នែក និងមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយយ៉ាងណាទេ។

បើយោងតាមរបាយការណ៍ពីស្ថានភាពបរិស្ថាន និងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់ផ្កាថ្ម នៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២៨០៦ ហិកតា ក្នុងនោះខេត្តកែបមានតំបន់ផ្កាថ្មទំហំ ៥២,៥ ហិកតា, ខេត្តកំពតមានតំបន់ផ្កាថ្មទំហំ ៩៥៣ ហិកតា ,ខេត្តព្រះសីហនុមានតំបន់ផ្កាថ្មទំហំ ១១៩៨ ហិកតា និងខេត្តកោះកុងមានតំបន់ផ្កាថ្មទំហំ ៦០២ ហិកតា។

ទិន្នន័យនេះ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ថា អាចមានការកើនឡើងទៀត ព្រោះនៅមានតំបន់មួយចំនួន នៅមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្មនេះទេ ៕



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

Nhek Sotheara Love

· 2022-02-01

😍

Dika

· 2022-01-19

😍😍😍

សុខ ល័ក្ខណា

· 2022-01-17

wow

Khan Nhea love

· 2022-01-16

beautiful 🥰💕🥰

រដ្ឋា សុីងហ្គល New

· 2021-12-16

😎😎😎

  • 1
ទៅកាន់