បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2021-12-01

អាជ្ញាធរ​សៀម​រាប​បញ្ជូន​សំណុំ​រឿង​ជន​ល្មើស​កាប់​ទន្ទ្រាន​រំលោភ​ដី​ព្រៃ​លិច​ទឹក​ទៅ​តុលា​ការ​

#សំណុំរឿង# #សង្គម# #ព័ត៌មានសង្គម# #សៀមរាប# #ក្រុមជនល្មើស# #ដីព្រៃលិចទឹក# #បញ្ជូនទៅតុលាការ#

10676

អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា បានដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងក្រុមការងារ​ចម្រុះ ចុះពិនិត្យតំបន់ការពារ​បឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប (តំបន់៣ នៃអជ្ញាធរបឹង​ទន្លេ​សាប) ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់​ទន្ទ្រានរំលោភ​យក​ដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ ហើយការអនុវត្តនេះត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រម​ទាំង​ស្វែង​រករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូត​មកធ្វើជាកម្មសិទ្ធ​របស់​រដ្ឋ ព្រមទាំងដាំដើម​ឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន បរិស្ថាន និងជាប្រយោជន៍​ដល់​ជីវភាពប្រជាពល​រដ្ឋក្នុងសហគមន៍ រួមទាំងសក្តា​នុ​ពលទេសចរខេត្តសៀមរាបទាំងមូលទៀតផង។

ឧត្តម ទៀ សីហា បញ្ជាក់ថា ក្នុងភូមិសាស្រ្តក្រុងសៀមរាប មានព្រៃលិចទឹកដែលជនខិលខូចបានកាប់​ទន្ទ្រាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ១០០ហិកតា ហើយជនសង្ស័យជាង៤០នាក់ ត្រូវបានអាជ្ញាធរ​កសាង​សំណុំ​រឿង បញ្ជូនទៅតុលាការ ។

ឯកឧត្តមបន្ថែមថា បន្តតាមដានចុះត្រួតពិនិត្យលើករណីនេះទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

ជា​ដំណោះស្រាយ អភិបាលខេត្តសៀមរាប់ បានកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការ​បង្កនង្កើនផល​ជាក់​ស្តែងក្នុងតំបន់អភិរក្សលិចទឹក ចំនួន ៨,៦៨៦ហិកតា ចំនួន៥ស្រុក ស្មើនឹង ១៨ឃុំ (ក្រឡាញ់ ពួក បាគង សូទ្រនិគម និងពីក្រែង) និង១ក្រុង មាន៧សង្កាត់ ដែលក្នុងនោះក្រុងសៀមរាប មានចំនួន ១,៩៩៧ហិកតា ៖ សង្កាត់​សៀមរាប សង្កាត់ស្វាយដង្គំ សង្កាត់ស្រង៉ែ សង្កាត់​ក្របីរៀល សង្កាត់សំបួរ សង្កាត់ទឹកវិល សង្កាត់ជ្រាវ ជាដើម៕ ដោយ៖ ឃួន លក្ខិណា

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (14)

មិត្ត598156650

· 2021-12-02

រដ្ឋាភិបាលមានវិធានកាបែបនេះពិតជាត្រឹមត្រូវល្អខ្លាំងណាស់សង្ឃឹមថាប្រជាពលរដ្ឋនឹងពេញចិត្តគ្រប់ៗគ្នាមិនខាន

Chhaiya Bro

· 2021-12-01

អាជ្ញាធរ​សៀម​រាប​បញ្ជូន​សំណុំ​រឿង​ជន​ល្មើស​កាប់​ទន្ទ្រាន​រំលោភ​ដី​ព្រៃ​លិច​ទឹក​ទៅ​តុលា​ការ

Bro Rith y

· 2021-12-01

😋

ប៉ុល សុភណ្ឌ័

· 2021-12-01

🤗

ប៉ុល សុភណ្ឌ័

· 2021-12-01

🤗

ប៉ុល សុភណ្ឌ័

· 2021-12-01

🤗

ប៉ុល សុភណ្ឌ័

· 2021-12-01

😮

Suyun

· 2021-12-01

😍😍

Khoeun Nget

· 2021-12-01

😫😫😫

ខ្ញុំចូលចិត្តបង់ហោះវីដេអូចម្រៀង

· 2021-12-01

🙂🙂🙂🙂

baby751293725

· 2021-12-01

អាជ្ញាធរ​សៀម​រាប​បញ្ជូន​សំណុំ​រឿង​ជន​ល្មើស​កាប់​ទន្ទ្រាន​រំលោភ​ដី​ព្រៃ​លិច​ទឹក​ទៅ​តុលា​ការ​

PON LOVE

· 2021-12-01

😍

វុ ទួី វុ ទួី

· 2021-12-01

វុ ទួី

Mai Meiling

· 2021-12-01

អាជ្ញាធរ​សៀម​រាប​បញ្ជូន​សំណុំ​រឿង​ជន​ល្មើស​កាប់​ទន្ទ្រាន​រំលោភ​ដី​ព្រៃ​លិច​ទឹក​ទៅ​តុលា​ការ

  • 1
ទៅកាន់