
TNAOT News
· 2021-12-16
ក្រុមតោខៀវ Chelsea សង្ឃឹមយកឈ្នះ Everton 2-0 នៅរាត្រីយប់នេះ
#UEFA Champions League# #កីឡា# #Chelsea# #Everton# #Premier League# #បាល់ទាត់អន្តរជាតិ#
7935
កីឡាករ Mason Mount របស់ក្លិប Chelsea បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League បីលើកចុងក្រោយរបស់គាត់បានធ្វើឱ្យគាត់ក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបានបួនគ្រាប់ជាប់ៗគ្នា សម្រាប់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ។ក្លិប Chelsea មិនដែលស្គាល់ពាក្យថាចាញ់សោះក្នុងការប្រកួតក្នុងផ្ទះនោះឡើយនៅ Premier League ប្រកួតបាន 26 លើកចុងក្រោយទល់នឹង Everton ដោយឈ្នះ 15 ស្មើ 11 សម្រាប់ក្រុម Chelsea ។ ចំណែកក្លិប Everton វិញក៏មិនដែលស្គាល់ពាក្យថាចាញ់សោះ ក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកួតបាន 5 លើកចុងក្រោយក្នុងការប្រកួត Premier League “ឈ្នះ 2 និងស្មើ 3”។
ដូច្នេះក្រុមតោខៀវ Chelsea អាចនឹងរកបានគ្រាប់បាល់តិច ពិសេសត្រូវការឈ្នះតែម្តង ដោយសារតែក្រុម Everton ក៏ត្រូវការឈ្នះផងដែរ ដើម្បីរំកិលខ្លួនចេញពីតំបន់គ្រោះថ្នាក់ ដែលត្រូវកាត់ចោល។ ក្រុម Chelsea ឈរលេខរៀងទី 3 មាន 36 ពិន្ទុ ត្រូវការឈ្នះជាចាំបាច់ ដើម្បីឆ្ពោះទៅឈរលេខរៀងលើកំពូលតារាង រីឯក្រុម Everton មាន 18 ពិន្ទុ ឈរលេខរៀងទី 18 តាមការទស្សទាយ ក្រុម Chelsea ឈ្នះ Everton 2-0 ក្នុងរាត្រីយប់នេះ ៕
អត្ថបទ៖ ឡុង រតនា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)