បង្ហោះផ្សាយ

ខ្មែរ

Sothea

· 2019-02-28

យន្តហោះយោធាគ្មានមនុស្សបើករបស់ក្រុមហ៊ុនប៊ូអ៊ីងគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ

0

បរទេស: ក្រុមហ៊ុនយន្តហោះ Boeing បានបង្ហាញរូបរាងរបស់យន្តហោះចម្បាំងស្វ័យ ប្រវត្តិដែលត្រូវបាន គេរំពឹងថា នឹង បង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០២០ ។យន្តហោះនេះត្រូវបាន គេរចនាឡើងដើម្បីហោះហើរជាមួយ យន្ដហោះ ដែលមាន ពីឡុតក្នុងអំឡុងពេលប្រតិបត្តិការដើម្បីអាចនឹង ធ្វើការធ្វើតេស្តព្រមានជាមុនប្រមូលផ្តុំ ស៊ើបការណ៍ការ ឃ្លាំមើលនិង ធ្វើការ ឈ្លបយកការណ៍ផងដែរ។

យន្តហោះដែលត្រូវបានគេហៅថា Boeing Airpower Teaming System នឹងជួយកាត់បន្ថយ ហានិភ័យមួយចំនួន ដែលពាក់ ព័ន្ធនឹងស្ថានភាពប្រយុទ្ធដោយគ្មានអ្នកបើកបរយន្តហោះ។

យន្តហោះនេះនឹងអាចហោះហើរបានក្នុង រយៈពេលវែងដោយមាន កម្លាំងខ្លាំងជាង មុននិងដំណើរការព័ត៌មាន បន្ថែមទៀត នៅលើយន្តហោះ។វាជាយន្តហោះ ចម្បាំង ដំបូងគេដែលត្រូវបាន បង្កើតឡើងនៅក្នុងប្រទេស អូស្រ្តាលីនិងមិនធ្លាប់មាន អស់ជាច្រើនទសវត្សរ៍មកហើយ។

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន Boeing មិនបានបង្ហាញ ពីការចំណាយពាក់ ព័ន្ធនឹង គម្រោងនោះ ទេប៉ុន្តែបានអះអាងថា យន្ដហោះ នេះនឹងចំណាយអស់ តិចតួចប៉ុណ្ណោះបើធៀបទៅ នឹងយន្តហោះចម្បាំងដែលមានមនុស្សបើក។

ក្រុមហ៊ុននេះគ្រោងនឹងលក់យន្តហោះទៅឱ្យអតិថិ ជននៅជុំវិញពិភពលោកនិងដោយ មានការកែប្រែវាតាមការស្នើសុំ។ យោធាអាមេរិកនឹងមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារ តែផែន ការរបស់ពួកគេជាមួយនឹង យន្ដហោះប្រយុទ្ធដោយ ស្វ័យ ប្រវតិ្តនោះធ្លាប់ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧រួចម្តងហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់