
Lookingtoday
· 2022-01-18
ការទទួលទានតៅហ៊ូ អាចមានផលអាក្រក់ ដល់អ្នកជំងឺ ៣ប្រភេទ
#សុខភាព# #តៅហ៊ូ# #រាគរូស# #រលាកសន្លាក់# #របបអាហារ# #ខ្សោយតម្រងនោម#
1129
តៅហ៊ូ គឺជាផលិតផលដែលផលិត ចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E …និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។
តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណី អាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់ អ្នកជំងឺមួយចំនួនឡើយ។
១.រាគរូស៖ តៅហ៊ូ គឺជាប្រភេទអាហារត្រជាក់ មានភាពទន់ ហើយងាយស្រួលក្នុងការរំលាយ។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហារាគរូស គួរតែជៀសវាង ព្រោះការញ៉ាំច្រើនពេកប្រៀបដូចជា ថ្នាំបញ្ចុះដែលអាចបណ្តោលឲ្យ អាការ:កាន់តែធ្ងន់ធ្ងរ ឬក្អួតថែមទៀត។
២.អ្នកដែលខ្សោយ មុខងារតម្រងនោម៖ តៅហ៊ូត សម្បូរទៅដោយប្រូតេអ៊ីន ត្រូវបានរំលាយទៅជាសមាសធាតុអាសូត និងបញ្ចេញតាមតម្រងនោម បន្ទាប់ពីបរិភោគ។ ជាពិសេស សម្រាប់អ្នកដែលមាន មុខងារខ្សោយតម្រងនោម ប្រសិនបើបរិភោគកាន់តែច្រើនជាតិ កាល់ស្យូមរបស់វានឹប្រមូលផ្តុំ ក្នុងតម្រងនោមកាន់តែច្រើន ដែលបណ្តោលទៅ ជាក្រួសក្នុងតម្រងនោម។
៣.រលាកសន្លាក់៖ នៅក្នុងតៅហ៊ូ មានផ្ទុកបរិមានវីតាមីនដ៏ច្រើនលើសលប់ ហើយអាចបង្កើនសារធាតុ purineនៅក្នុងរាងកាយកាន់តែខ្ពស់ បន្ទាប់ពីទទួលទាន។ សម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ ប្រសិនបើទទួលទានច្រើនពេក អាចបណ្តោលឲ្យមានការ ឈឺចាប់កាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកជំងឺមួយប្រភេទនេះ ក៏គួរតែជៀសវាងតៅហ៊ូដែរ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (0)
គ្មានយោបល់