បង្ហោះផ្សាយ

ខ្មែរ

Jao MeaNop

· 2022-01-18

តួនាទីរបស់គ្រូអាចារ្យ

#ចំណេះដឹង# #ការអប់រំ# #ចំណេះដឹងទូទៅ# #គ្រូអាចារ្យ#

986

ក្នុងនាមជាគ្រូអាចារ្យ ដែលជាអ្នកចង្អុល បង្ហាត់ បង្ហាញផ្លូវដល់ជនដែលជាសិស្សរបស់ខ្លួន គប្បីមានការសិក្សានិងស្វែងយល់ពីតួនាទីរបស់ខ្លួនជាគ្រូអាចារ្យឱ្យបានច្បាស់លាស់សិន តួនាទីរបស់គ្រូអាចារ្យមាន៥យ៉ាងគឺ៖

(រូបភាពតំណាង)

១- ដឹកនាំសិស្សឱ្យល្អ គ្រូជាអ្នកដឹកនាំម្នាក់ដ៏ចំណាន ដូចនេះការដឹកនាំរបស់គ្រូពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើដឹកនាំខុសនោះសិស្សប្រាកដជាដើរលើផ្លូវខុសហើយ ដូចនេះក្នុងនាមជាអ្នកដឹកនាំគេត្រូវចេះមើលផ្លូវ ស្គាល់ផ្លូវ ពោលចេះមើលហេតុនាំឱ្យចម្រើន និងវិនាស ស្គាល់ផ្លូវវិនាស និងចម្រើន។

២- បង្រៀនសិស្សដោយល្អ បង្រៀនសិស្សដោយល្អ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការបង្រៀន គឺបង្រៀនអោយអស់ពីចិត្តពិតប្រាកដ មិនមែនបង្រៀនព្រោះប្រាថ្នាលាភសក្ការៈជាធំនោះទេ។ ត្រូវដាក់ចិត្ត ដាក់កាយក្នុងការបង្រៀនសិស្សឱ្យបានល្អ។

(រូបភាពតំណាង)

៣- បង្រៀន និងប្រដៅឱ្យបានត្រឹមត្រូវក្នុងសិល្បិ៍សាស្ត្រសព្វគ្រប់ បង្ហាត់បង្រៀនសិស្សឱ្យបានចេះត្រឹមត្រូវ ពោលគឺអាចយកនូវសិល្បិ៍សាស្ត្រដែលខ្លួនបានរៀនដោយត្រឹមត្រូវ យកទៅប្រព្រឹត្តិរឿងជាប្រយោជន៍ដែលត្រឹមត្រូវដើម្បីបានជាប្រយោជន៍ដល់ខ្លួន និងអ្នកដទៃ

៤- ត្រូវលើកតម្កើនសិស្សក្នងជំនុំមន្រ្តី ត្រូវចេះលើកតម្កើនសិស្សរបស់ខ្លួនក្នុងទីប្រជុំពួកមន្រ្តី និងអ្នកមានមុខមាត់ក្នុងសង្គម

(រូបភាពតំណាង)

៥- ត្រូវចេះការពារសិស្សក្នុងទីទាំងពួង ត្រូវចាត់ទុកសិស្សរបស់ខ្លួនប្រៀបបានដូចជាកូនរបស់ខ្លួន និងត្រូវការពារសិស្សរបស់ខ្លួនក្នុងទីទាំងពួក។

(សម្លេងអំពីតួនាគ្រូអាចារ្យ)

តួនាទីទាំង៥នេះ គ្រូអាចារ្យគ្រប់រូបគប្បីមានការសិក្សាស្វែងយល់ជាមុន ជៀសវាងការដឹកនាំសិស្សដើរលើផ្លូវមិនត្រឹមត្រូវ នាំឱ្យខាតបង់ប្រយោជន៍ជនដែលជាសិស្សព្រោះការមិនបានសិក្សាអំពីតួនាទីរបស់ខ្លួនជាគ្រូអាចារ្យឱ្យបានត្រឹមត្រូវ។

អត្ថបទដោយ៖ Jao MeaNop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់