
វប្បធម៌
· 2022-04-11
តេីបុណ្យបច្ច័យបួនតម្រូវឲ្យនិមន្តព្រះសង្ឃបួនអង្គមែនឬទេ?
#ចំណេះដឹង# #បុណ្យបច្ច័យបួន# #ចំណេះដឹងទូទៅ# #ព្រះសង្ឃ#
2224
បុណ្យបច្ច័យបួនជាបុណ្យមួយដែលប្រជាជានខ្មែរអ្នកកាន់ព្រះពុទ្ធសាសនានិយមធ្វេីដោយគេធ្វេីដេីម្បីជូនមាតាបិតា ឬសាច់ញាតិផង ដេីម្បីទុកជាកំណប់បុណ្យសម្រាប់ខ្លួនឯងផងនិងឧទ្ទិសដល់ញាតិសន្ដានដែលធ្វេីកាលកិរិយាទៅកាន់លោកខាងមុខផង។

(រូបតំណាង)
ការប្រារព្ធពិធីបុណ្យអាចនឹងមានភាពខុសគ្នាខ្លះៗទៅតាមតំបន់ផ្សេងៗ។ ដោយមានពុទ្ធសាសនិកមួយចំនួនពុំបានឈ្វេងយល់ច្បាស់ហេីយក៏ប្រកាន់ថាបុណ្យបច្ច័យបួនដាច់ខាតត្រូវតែនិមន្តព្រះសង្ឃចំនួន៤អង្គជាកំហិតមិនអាចលេីសឬខ្វះ។ប្រការគឺពុំត្រឹមត្រូវនោះទេ វាជាការប្រកាន់ខុសព្រោះថាអ្វីដែលសំខាន់ក្នុងបុណ្យបច្ច័យបួនគឺបច្ច័យទាំង៤មិនអាស្រ័យលេីចំនួនព្រះសង្ឃទេ។ ព្រះសង្ឃ១អង្គ ២អង្គ ៤អង្គ ៥អង្គ ឬច្រេីនជាងនេះអាចវេរឡេីងជាបច្ច័យបួនបានទាំងអស់ឲ្យតែមានបច្ច័យទាំង៤គ្រប់។ បច្ច័យបួនមិនមែនសំដៅទៅលេីលុយកាក់ប្រាក់កាសទេ បច្ច័យទាំង៤គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានភេសជ្ជប្បច្ច័យ ។ចីវរប្បច្ច័យបានដល់គ្រឿងស្លៀកពាក់ដណ្ដប់កាយបេីជាគ្រហស្ថមានដូចជាសំពត់ អាវសាវស្បៃផ្សេងៗឯព្រះសង្ឃគឺមានស្បង់ស្បៃត្រៃចីវរ។ បិណ្ឌបាតប្បច្ច័យសំដៅដល់អាហារភោជននានា។ សេនាសនប្បច្ច័យបានដល់ទីជ្រកស្នាក់អាស្រ័យ ទីដេកទីអង្គុយ(សង់ផ្លូវស្ពានក៏ជាសេនាសនប្បច្ច័យដែរ។) ហេីយគិលានភេសជ្ជប្បច្ច័យមានថ្នាំកែរោគ ភេសជ្ជៈផ្សេងៗ។តែក្នុងគ្រាចាំបាច់ឬពុំអាចនឹងរកបច្ច័យទាំងនេះបាន ពុទ្ធសាសនិកអាចបវារណាប្រគេនជាថវិកាជំនួសបច្ច័យបួនបាន ឬអាចបវារណាប្រគេនពីលេីបច្ច័យទាំង៤នេះបាន ដោយប្រេីប្រាស់តាមពុទ្ធានុញ្ញាតិ។

(រូបតំណាង)
ដូចនេះបុណ្យបច្ច័យបួនគឺអាស្រ័យលេីបច្ច័យទាង៤មិនមែនស្ថិតនៅលេីចំនួនព្រះសង្ឃឡេីយ។ ការនិមន្តព្រះសង្ឃច្រេីនឬតិចគឺអាស្រ័យលេីសទ្ធាជ្រះថ្លានិងលទ្ធភាពនៃអ្នកប្រារព្ធធ្វេី។
អត្ថបទដោយ៖រិន សុភក្ត្រា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

បរិយាកាសពេញលេញ មកពិភពទឹកកកនិងព្រិលដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន "ទឹកកកនិងព្រិល"

ក្រុមហ៊ុន BYD CAMBODIA បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

យោបល់ទាំងអស់ (0)