
Vireakboth
· 2019-03-04
ហេតុអ្វីបានជាអ្នក មានជំងឺផ្តាសាយ ជាញឹកញាប់?
0
សំណួរមួយនេះប្រហែលជា ត្រូវបានសួរនៅពេល ដែលរដូវរងារ បានចូលមកដល់។ កាលណារដូវរងារ ចូលមកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ។ ទន្ទឹមនឹងនេះនៅរដូវនេះម្តាយ នឹងជីដូនរបស់អ្នក បាន ប្រាប់អ្នកកុំឲ្យចេញ ទៅក្រៅផ្ទះ ពីព្រោះវាអាចកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាមអ្នកបានឡើយ។
តាមការពិត ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ត្រូវបានកើតឡើង ដោយសារតែវីរុសផ្សេងៗ ដែលមាននៅក្នុងបរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើន មានជំងឺជាញឹកញាប់ នៅរដូវរងារ ដោយសារមេរោគ មិនត្រូវបានសម្លាប់ ដោយសារកម្តៅព្រះអាទិត្យ។
ម្យ៉ាងវិញទៀត នៅពេលដែលមាន អាកាសធាតុត្រជាក់ នៅខាងក្រៅ មនុស្សភាគច្រើន ចូលចិត្តសំងំនៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។
ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និត ការចំលងមេរោគ នៅពេលដែលអ្នកស្ថិត នៅក្នុងកន្លែង ដែលមានអាកាសធាតុត្រជាក់មានកំរិតខ្ពស់ជាង នៅពេលដែលអ្នកស្ថិតនៅក្នុង កន្លែងដែលមាន អាកាសធាតុក្តៅល្មម។
បច្ចុប្បន្នថែមទាំងមានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយ ក៏អាចចំលងមេរោគ នៅក្នុងបរិយាកាស ដែលមានខ្យល់ស្ងួត ដែលជាខ្យល់ ត្រួវបានបង្កើតឡើង ដោយម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យវីរ៉ុសចំលងមេរោគ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ។
ចំណែកឯ នៅតំបន់ត្រូពិច ដែលជាកន្លែងដែរពុំសូវមាន អាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើង នៅក្នុងអំឡុងពេលរដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះ មិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមាន ដោយសារការចំលងវីរ៉ុស ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។
អ្វីដែលសំខាន់ ដើម្បីចងចាំនៅពេលដែល រដូវនៃជំងឺផ្តាសាយ ចូលមកនោះគឺ អ្នកត្រូវការពារខ្លួនប្រាណរបស់អ្នក ដើម្បីប្រឆាំងជាមួយ នឹងការចំលងមេរោគ អស់ទាំងនោះ នៅពេលដែលអ្នកស្ថិតនៅក្នុង ក្រុមមនុស្សជាច្រើននាក់ ពីព្រោះវីរ៉ុស អាចចំលងមេរោគ ដោយសារទំនាក់ទំនង ទៅវិញទៅមក របស់មនុស្ស។ មួយវិញទៀត ចូរជឿជាក់ថាអ្នកបានសំអាតដៃ របស់អ្នកជាញឹកញាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

យោបល់ទាំងអស់ (0)