
Pisey trip
· 2022-04-22
មិត្តល្អរបស់ខ្ញុំ
#មិត្តភាព# #ចំណេះដឹង# #មិត្តល្អ# #ស្នេហា#
1107
មិត្តល្អរបស់ខ្ញុំទោះបីឈ្លេាះគ្នាយ៉ាងណាក៏មិនបេាះបង់ចោលគ្នា ហេីយក៏ត្រលប់មកត្រូវគ្នាវិញ ខឹងខ្លាំងយ៉ាងណាក៏នៅតែត្រលប់មករកគ្នាវិញ ស្អប់គ្នាយ៉ាងណាក៏ចិត្តស្រឡាញ់នៅតែខ្លាំងជាង ។

(រូបតំណាង)
ពាក្យថាអត់ឱនគឺមានឲ្យគ្នារហូតគ្មានថ្ងៃអស់ឡើយឃើញម្នាក់ជេាគជ័យម្នាក់សប្បាយចិត្ត ម្នាក់រីកចំរេីនម្នាក់ទៀតក៏មានមេាទនភាព ទេាះស្គាល់មិត្តថ្មីៗ អ្នកណាមានបានជាង ល្បីជាង ឡូយជាង ក៏នៅតែមិនមេីលងាយគ្នា មិនដែលភ្លេចគ្នា មិនលែងដៃគ្នាចេាលជារៀងរហូត ផែនដីនេះធំធេងណាស់មានមនុស្សរាប់ពាន់លាននាក់ បេីគ្មាននិស្ស័យនិងគ្នាក៏មិនអាចមកស្គាល់គ្នាបានដែរ តែបេីស្គាល់គ្នាហេីយគឺមិនអាចលែងស្គាល់ទេ ។
មានពេលខ្លះលេងសើចជ្រុលវាក៏ខឹងខ្ញុំ ហើយខ្ញុំក៏លួងវា មិនយូរយើងក៏ត្រូវគ្នាវិញ មានរឿងអន់ចិត្តនិងគ្នា ចូលចិត្តនិយាយត្រង់ៗមិនលាក់លៀម ឃើញយ៉ាងណាថាយ៉ាងនោះ នេះហើយគឺចរិតមិត្តល្អរបស់ខ្ញុំ ។
ដូចពាក្យចាស់ថា បានថ្មីកុំចោលចាស់ គឺពិតជាត្រឹមត្រូវហើយមិត្តថ្មីក៏រាប់ឯងមិត្តចាស់ៗក៏រាប់ សាងមិត្តប្រសើជាងសាងសត្រូវ ខ្ញុំសង្ឃឹមថាបងប្អូនក៏ដូចជាពួកខ្ញុំដែរ មានមិត្តល្អ ប្រៀបដូចជាបងប្អូនល្អដែរ ត្រូវចេះស្រឡាញ់មើលថែគ្នាឲ្យបានល្អ មិនត្រូវបោះបង់មិត្តម្នាក់ណាចោលឡើយ គ្រប់ពេលដែលពួកគេអស់សង្ឃឹមគឺមានយើងជាមិត្តភក្តិ ដែលជាកម្លាំងចិត្តដល់ពួកគេ ពេលយើងពិបាកចិត្តក៏មានពួគេចាំជួយកំដរ Sadជុំគ្នា ពេលមានបុណ្យទានម្តងៗក៏សប្បាយរីករាយខ្លាំងដែរបន្ទាប់ពីជួបជុំក្រុមគ្រួសារហើយ គឺជួបជុំមិត្តភក្តិអង្គុយជជែកគ្នាលេង ជជែកពីរឿងក្នុងចិត្ត មានរឿងសប្បាយផង រឿងខកបំណងផងក៏មាន ដើរលេងជាមួយគ្នា ក៏សាងអនុសាវរីយ៍ល្អៗជាមួយគ្នា ។
បងប្អូនអ្ហើយ! បើសិនជាមិត្តភក្តិរបស់អ្នកធ្វើខុស ឬធ្វើឲ្យអ្នកខឹង ចូរខឹងគាត់ចុះតែកុំខឹងយូរពេក ត្រូវគិតគូរឲ្យបានវែងឆ្ងាយ កុំព្រោះតែកំហឹងមួយពេលធ្វើឲ្យមនោសញ្ចេតនារាប់ឆ្នាំរបស់អ្នករលាយសាបសូន្យអី ដឹងខុសចេះកែខ្លួជារឿងល្អ មិត្តល្អ គឺមិនបង់គ្នាចោលឡើយ ចូរស្រឡាញ់មិត្តអ្នឲ្យបានច្រើនៗណា. . .

(រូបតំណាង)
- អត្ថបទដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
រីមុីហ័ង
· 2022-04-22
👍👍
- 1
ទៅកាន់